មិនធម្មតា! ថៃទទួលបានជោគជ័យ លើការធ្វើតេស្តវ៉ាក់សាំងកូវីដ ១៩ លើខ្លួនសត្វកណ្តុរ និងកំពុងត្រៀមធ្វើតេស្តលើមនុស្ស

108
Looking for Arab Singles? Check out ArabMatchmaking.com

បាងកក៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃពុធថសប្តាហ៍នេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អជ្ញាធរសុខភិបាលរបស់ខ្លួន បានបង្កើតភាពជឿនលឿន ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ ១៩ បន្ទាប់ពីការធ្វើតេស្តគរូបឋមក្នុងមន្ទីរពិសោធន៍ បានបង្ហាញលទ្ធផលជោគជ័យ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៧ ខែឧសភា ឆ្នាំ២០២០០ នេះ។

លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង (Opas Karnkawingpong) ជាអគ្គនាយក នៃនាយកដ្ឋានវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្ត នៃក្រសួងសុខាភិបាលសាធារណៈថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃបានចាក់វ៉ាក់សាំង DNA លើខ្លួនសត្វកណ្តុរពិសោធន៍ជាច្រើនក្បាល ហើយបន្ទាប់មកបានធ្វើតេស្តឈាមលើពួកវា ដើម្បីឲ្យដឹងថា តើកណ្តុរទាំងនេះបានអភិវឌ្ឍអង់ទីករប្រឆាំងមេរោគដែរ ឬយ៉ាងណា។ វេជ្ជបណ្ដិត Opas បានបន្ថែមទៀតថា ជាលទ្ធផលសត្វកណ្តុរពិសោធន៍មានការអភិវឌ្ឍអង់ទីករ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត។

គួរបញ្ជាក់ថា បើតាមលោក Opas Karnkawingpong ជំហានបន្ទាប់ គឺជាការធ្វើតេស្តគំរូវ៉ាក់សាំងលើមនុស្ស ដើម្បីត្រួតពិនិត្យថា តើប្រពន្ធភាពស៊ាំមានប្រតិកម្ម ក្នុងកម្រិតដូចគ្នា ទៅនឹងការធ្វើតេស្តសត្វកណ្តុរពិសោធន៍ដែរឬទេ។

ម្យ៉ាងវិញទៀតបើទោជះការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសថៃ មិមានភាពជឿនលឿនខ្លាំង ដូចនៅប្រទេសចិន សហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសអ៊ឺរុបក៏៏ដោយ ក៏លោកនៅតែសង្ឃឹមដដែលថា ក្រុមអ្នកវិទ្យាសាស្រ្តថៃ និងអភិវឌ្ឍន៍វ៉ាក់សាំង Covid19 មួយបាន ដែលនឹងមានភាពល្បីល្បាញគ្រប់ពេលវេលា៕​