ទីបំផុត! ក្រសួងប្រកាសផ្អាកបង្រៀននិងការប្រឡងយកបណ្ណបើកបរ ជាបណ្ដោះអាសន្ន

398

នាថ្ងៃទី២ខែធ្នូឆ្នាំ២០២០ នេះក្រសួងសាធារណៈការនិងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀន បេីកបរយានយន្ត និងប្រឡងយកបណ្ណបេីកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

សូមបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាអនាម័យ គម្លាតសុវត្ថិភាព និងពាក់ម៉ាសតាមការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។