បន្តបិទមួយទៀត!! ក្រសួងសម្រេចបិទអគារកាណាឌីយ៉ា បន្ទាប់ពីរកឃើញបុគ្គលិកខ្មែរក្នុងធនាគារចិនផ្ទុកកូវីដ១៩

996

មុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។

ក្រសួងប្រកាសថាកាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។

អាស្រ័យដូចបានជម្រាបខាងលើនេះ ពេលធ្វើដំណើរចេញក្រៅត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕

សូមអានសេចក្តីលម្អិតរបស់ក្រសួង៖