ក្តៅៗ!! រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro

3209

ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី រហូតដល់ទៅ ៤ នាក់បន្ថែមទៀត ដែលកើតទៅលើបុរស វ័យ៣៩ឆ្នាំ ភរិយា និងកូនអាយុ ៣ឆ្នាំរបស់គាត់ ដែលគាត់ជាបងថ្លៃជីដូនមួយរបស់បុរសវ័យ២៣ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ ក្រសួងប្រកាសថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០នេះ។ ចំណែកម្នាក់ទៀតគឺបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ដែលបានប៉ះពាល់ជាមួយនឹងស្រ្តីអាយុ ២១ឆ្នាំ មានផ្ទុកកូវីដ១៩ ដែលក្រសួងប្រកាសកាលពីម្សិលមិញនេះ។

ខាងក្រោមនេះជាអាសយដ្ឋានរបស់អ្នកជំងឺដែលគាត់ស្នាក់នៅ និងធ្វើការ សូមបងប្អូនធ្វើការប្រយ័ត្នឲ្យបានខ្ពស់៖
១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

៣៖ កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០។

៤៖ បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះ។
លទ្ធផលសំណាករបស់ពួកគាត់គឺផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតរាជធានីភ្នំពេញ។