មិនធម្មតាទេ ថៃរកវ៉ាក់សាំងកូវីដ ១៩ ឃើញ ឥឡូវវៀតណាម អះអាងថាខ្លួនកំពុងស្រាវជ្រាវប្រកបដោយសញ្ញា…

លទ្ធផលនៃការការស្រាវជ្រាវវ៉ាក់សាំងនេះបង្ហាញពីការពីរីកចម្រើនទៅមុខ បន្ទាប់ពីគេយកសំណាកវ៉ាក់សាំងទៅចាក់ពិសោធលើសត្វកណ្ដុរ។

វ៉ាក់សាំងនេះផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដែលមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ខាងលើនេះជាការអះអាងរបស់អ្នកវិទ្យាសាស្ត្រវៀតណាម។ ដំណើរការស្រាវជ្រាវវ៉ាក់សាំងនេះធ្វើឡើងក្រោមកិច្ចសហការរវាងអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន វីអេ.បាយអូទិច (VABIOTECH) និងសាកលវិទ្យាល័យ ប៊្រីសស្តូល (Bristol) នៃចក្រភពអង់គ្លេស។

ធាតុផ្សំសំខាន់នៃវ៉ាក់សាំងនេះចម្រាញ់ចេញពីកោសិកាដែលផ្ទុកអង់ទីហ្សែន (antigen) របស់មេរោគ ខូវីដ១៩។ អ្នកវិទ្យាសាស្ត្របានទាញយកកោសិកានោះដោយជោគជ័យនៅក្នុងមន្ទីរពិសោធ និងបានចាក់ចូលទៅក្នុងខ្លួនសត្វជាច្រើនប្រភេទរួចហើយ។ លទ្ធផលគឺល្អប្រសើរ។


២សប្ដាហ៍ក្រោយការទទួលវ៉ាក់សាំងនេះ សត្វទាំងនោះមានសុខភាពល្អជាធម្មតា។ ប៉ុន្តែគេត្រូវរង់ចាំមើលតើវាបង្កើតប្រព័ន្ធអង់ទីករដែរឬទេ?
ក្រុមហ៊ុនស្រាវជ្រាវវ៉ាក់សាំងរបស់វៀតណាមបានបញ្ជូនសំណាកតំណាងទៅក្រសួងសុខាភិបាលរួចហើយ។ ចំពោះលទ្ធផលយ៉ាងណា គេនឹងប្រកាសនៅចុងខែឧសភានេះ៕

ប្រភព៖​ PNN