មើលរូបភាពហើយអស់សំណើចបន្តិច តែត្រូវដឹងថាគ្រោះថ្នាក់ចរាចរណ៍មិនថាមនុស្ស ឬសត្វទេគឺស្លាប់ដូចគ្នា ចឹងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

រូបថតប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសបុក ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ដោយធ្វើការចែករំលែកតៗគ្នា ស្តីពីរូបភាពសកម្មភាពឆ្កែពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូជាមួយម្ចាស់។
ក្នុងរូបភាពនោះមិនមែនស្ថិតនៅបរទេសទេ គឺស្ថិតត្រង់ភ្លើងស្តុបមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយម៉ូតូនោះធ្វើដំណើរមានគ្នា បីនាក់ ដោយដាក់ឆ្កែនៅខាងមុខ និងម្ចាស់នៅខាងក្រោយ ជាមួយការពាក់មួកសុវត្ថិភាពការពារយ៉ាងត្រឹមត្រូវ។

រូបថតទាំងនោះត្រូវបានចាប់អារម្មណ៍ ហាក់កំប្លែង ស្របពេលបច្ចុប្បន្ន នគរបាលចរាចរណ៍ផ្លូវគោកចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទាំងប្រទេស ជាមួយការផាកពិន័យខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់។

ប្រភព៖ FB