មិនទាន់ធូរស្រាលទេ! ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក បន្តកើនដល់ ៤,៦លាននាក់ ខណៈអ្នកស្លាប់កើនឡើងរហូតដល់…

73
Looking for Arab Singles? Check out ArabMatchmaking.com

បរទេស៖ ស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ ហាក់មិនទាន់ធូរស្រាលនៅឡើយទេ ហើយប្រសិនបើយើងក្រឡេកទៅមើលប្រទេសជាច្រើននៅទូទាំងពិភពលោក គឺយើងអាចឃើញថា ជំងឺដ៏កាចសាហាវនេះ បានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជំងឺជាច្រើនលាននាក់។

ជាក់ស្ដែង បើយោងទៅតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ៩ៈ០០នាទី ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ ៤,៦២៦,៦៣៨ នាក់ ហើយក្នុងនោះ មនុស្សចំនួន ៣០៨,៦១១ នាក់បានស្លាប់បាត់បង់ជីវិត និង ១,៧៥៧,២៩៧ នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ។

យ៉ាងណាមិញ បើយោងតាមគេហទំព័រខាងលើ វាបានបង្ហាញទៀតថា ជំងឺរាតត្បាតដ៏កាចសាហាវប្រចាំឆ្នាំ២០២០នេះ បានឆ្លងរាលដាលទៅលើប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ហើយក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត។ ម៉្យាងវិញទៀត ភាគច្រើននៃអ្នកស្លាប់ទាំងអស់ គឺសុទ្ធសឹងជាក្រុមមនុស្សមានវ័យចំណាស់ ចាប់ពី ៧៥ ឆ្នាំឡើងទៅ៕