ព្រឺសម្បុរ!! ពេលដឹងរឿងព្រេងពស់យក្ស ជាពស់ត្រូវបណ្ដាសារកើតទៅជាថ្ម

747
Looking for Arab Singles? Check out ArabMatchmaking.com

ភ្នំបឹងកាន គឺជាភ្នំដែលទើបរកឃើញនៅប្រទេសថៃ មានរូបរាងដូចសត្វពស់យក្ស ស្ថិតក្នុងខេត្តបឹងកាន មានព្រំប្រទល់ជាប់គ្នាទៅនឹងភាគខាងកើតប្រទេសឡាវ។

ថ្មភ្នំដែលមានរូបរាងដូចជាពស់ធំបំផុតមួយបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរថ្មីទើបត្រូវបានគេរកឃើញគឺ ស្ថិតនៅតំបន់ភ្នំនាគី និងទឹកជ្រោះតាវរិនធេប «នៃភូលង្កា»។ តាមជំនឿគឺគេបានតំណាលថាមាន ស្តេចពស់ មួយបានត្រូវបណ្ដាសាដោយមានទំនាក់ទំនងស្នេហាមនុស្សនិងពស់ ទើបក្លាយខ្លួនទៅជាថ្ម។

ដោយឡែកអ្នកខ្លះគិតថាពស់ពីដើមមានទំហំធំលុះក្រោយ ងា ប់ទៅក៏កើតទៅជារ៉ែថ្មដូចដែលយើងឃើញសព្វថ្ងៃ។ យ៉ាងណាក៏ដោយទីនោះបានក្លាយជាទីចំណាប់អារម្មណ៍ថ្មីមួយសម្រាប់អ្នកមានជំនឿងប់ងុល ចង់ទៅធ្វើការបួងសួងសុំសេចក្ដីសុខ ហើយសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងក៏កំពុងជ្រួលច្របល់ដែរ។

បឹងកាន ឬ บึงกาฬ គឺជាខេត្តថ្មីមួយក្នុងប្រទេសថៃ ដែលទើបបង្កើតបាន៧ឆ្នាំប៉ុណ្ណោះ តែទឹកដីនោះមានបង្កប់នូវរឿងព្រេងនិទានជាច្រើន។ ក្រៅពីថ្មភ្នំរាងដូចពស់នៅមាន តំបន់ភ្នំផ្សេងទៀតដែលមានរូបរាងដូចគ្នាបេះបិទទៅនឹងត្រីបាឡែនធំៗពណ៌ខ្មៅបណ្ដែតខ្លួនក្នុងព្រៃព្រឹក្សា ហើយទីនោះក៏ជាទីតាំងមួយដ៏សំខាន់ដែរសម្រាប់ទាក់ទាញភ្ញៀវទេសចរក្នុងខេត្តបឹងកាន៕

ប្រភពអត្ថបទដកស្រង់៖ http://www.namtokh.com