ញាក់សាច់! ប្រេស៊ីលមួយថ្ងៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ២៦,០០០នាក់ ខណៈករណីសរុបមានជិត ៤៤ម៉ឺននាក់ ឈរនៅលេខ២ក្នុងតារាង

204

យោងតាមក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានរាយការណ៍ថា ពួកគេរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៦,៤១៧នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ ដែលនាំឱ្យប្រទេសនេះមានអ្នកឆ្លងជំងឺ COVID-19 សរុបដល់ទៅ ៤៣៨,២៣៨នាក់ និងដេញពីក្រោយសហរដ្ឋអាមេរិក ដែលកំពុងឈរនៅកំពូលតារាងមានអ្នកឆ្លងច្រើនបំផុត។ ចំនួនអ្នកស្លាប់របស់ប្រេស៊ីលប្រចាំថ្ងៃបានកើនដល់ ១,១៥៦នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦,៧៥៤នាក់ នេះបើយោងតាមតួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។

ចំនួនមនុស្សចាកចេញពីការងារក៏បានកើនឡើងដែរ ដែលជាការថយកម្លាំងពលកម្មខ្លាំងបំផុតមិនធ្លាប់មាន។ ទោះបីជាអត្រាអ្នករកការងារធ្វើមិនបាន (unemployment rate) មាន ១២.៦% ទាបជាងអ្នកសេដ្ឋកិច្ចធ្លាប់បានរំពឹងទុកក៏ដោយ ប៉ុន្តែអត្រាផ្សេងទៀតដូចជាចំនួនមនុស្សចាកចេញពីកន្លែងការងារ និងអត្រារកការងារមិនបានរបស់កម្មករ បានធ្វើឱ្យទីផ្សារពលកម្មចុះខ្សោយលើសពីការរំពឹងទុក។ លោក Roberto Campos Neto ប្រធានធនាគារកណ្តាលបាននិយាយថា លោករំពឹងថាអត្រាអ្នករកការងារមិនបាននឹងកើនឡើងខ្ពស់ជាង ១៥% ខណៈពេលដែលសេដ្ឋវិទូនៅក្រុមហ៊ុន Citi បានកត់សម្គាល់ថា វាអាចនឹងឈានដល់ ១៨% នៅពេលខាងមុខ៕

ប្រភព៖ The Globe and Mail