ទីបំផុត ម៉ូលីកា ខឹងប្ដីយកលុយ 500$ ទៅដេកជាមួយស្រី ក៏សម្រេចចិត្តលែងប្ដីទាំងពោះធំ ជិតគ្រប់ខែ (មានវីដេអូ)

ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយ អំពីអតីតតារាចម្រៀង អ្នកនាង ម៉ូលីកា ដែលបច្ចុប្បន្ន នាងបានឃ្លាតឆ្ងាយពីសិល្បៈទៅហើយ ដោយ បានក្រឡេកទៅប្រកបរបស់រកស៊ីលក់ផលិតផលតាមហ្វេសប៊ុក បានយ៉ាងជោគជ័យខ្លាំង និងមានអ្នកស្គាល់កាន់តែច្រើនផងដែរ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះគឺ នាពេលនេះ ម៉ូលីកា កំពុងពរពោះកូនក្នុងផ្ទៃ ជិតដល់ថ្ងៃសម្រាល ប៉ុន្តែ បែរជាបង្កភាពភ្ញាក់ផ្អើលសាជាថ្មី តាមរយៈសារមានន័យប្លែកៗ ទំនងដូចជា កំពុងជួបរឿងកើតទុក្ខមិនសុខចិត្ត ព្រមទាំង ឈ្លោះគ្នាជាមួយ ស្វាមីវ័យក្មេងសង្ហា ម្ដងទៀតជាមិនខាន។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុករបស់ អតីតតារាស្រី និងជាអ្នករកស៊ីអនឡាញដ៏ជោគជ័យរូបនេះ បានបង្ហោះសារមួយ ធ្វើឲ្យប្រិយមិត្តហួសចិត្តគ្រប់គ្នា ដោយមានអត្ថន័យថា៖ខ្ងុំមានភស្ដុតាងពេលអ្នកទៅយកស្រីដេក អ្នកណាចង់មើលចាំខ្ងុំliveអោយមើល ឃ្លីបសំលេង

ក្រៅពីនេះ ម៉ូលីកា ក៏បានអមមកជាមួយសារបែប ហែកកេរ្ត៍ស្វាមីខ្លួនឯងជាច្រើនទៀត ដែលធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល និងអ្នកខ្លះទៀត បានបញ្ចេញមតិថា មិនសមណាស្វាមីនាង ដាច់ចិត្តធ្វើបែបនេះសោះ ស្របពេល បានទាំងប្រពន្ធស្អាត ឆ្លាត ជាពិសេស កំពុងមានផ្ទៃពោះបែបនេះទៅហើយ៕

ក្រោយមកស្រាប់តែមុននេះបន្តិច ស្រីស្អាតអ្នកចំនួញរកសុីលក់អនឡាញដ៏ល្បីរូបនេះ បានបង្ហោះពីការលែងលះប្ដី ដោយបានសរសេរឲ្យដឹងថា៖ «ខ្ងុំសំរេចចិត្តហើយ ថាលេងគ្នាជាមួយប្ដីរបស់ខ្ងុំ ហេតុផលពោះវាយកលុយខ្ងុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ងុំខំស្រែកជំទាលlive ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ងុំ cmt មក ព្រោះមុខរបរស្រីនិងលក់លេដែល»៕