ព្រះនាងតូច ជេនណា ព្រះជន្មត្រឹម ៩ព្រះវស្សា ប៉ុន្តែមានសមត្ថភាពពិសេសផ្នែកសិល្បៈនិងភាសាមិនធម្មតា

26
Looking for Arab Singles? Check out ArabMatchmaking.com

ការស្វែងរកឃើញនូវទេពកោសល្យរបស់ខ្លួនឯងទាំងវ័យក្មេង ឬកាន់តែឆាប់រហ័ស គឺជារឿងមួយដ៏គួរឱ្យកោតសរសើរ និងគួរឱ្យត្រេកអរខ្លាំងបំផុត។ រាល់បុគ្គលដែលអាចស្វែងរកឃើញនូវទេពកោសល្យខ្លួនឯង និងធ្វើអ្វីៗឱ្យត្រូវជាមួយនឹងទេពកោសល្យរបស់ខ្លួនទៀតនោះ នឹងធ្វើឱ្យបុគ្គលម្នាក់នោះក្លាយជាមនុស្សម្នាក់មានភាពលេចធ្លោ និងទទួលបាននូវសមិទ្ធផលជាច្រើនក្នុងជីវិត។

ជាក់ស្ដែងសម្រាប់អ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលបច្ចុប្បន្នមានព្រះជន្មត្រឹមតែ ៩ ព្រះវស្សាតែប៉ុននោះ (ទ្រង់ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១) ប៉ុន្តែព្រះនាង ទ្រង់កំពុងតែទទួលបាននូវភាពលេចធ្លោនិងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាតាមរយៈការបង្ហាញនូវសមត្ថភាពពិសេសផ្នែកសិល្បៈនិងភាសា។

ថ្វីត្បិតតែទ្រង់មានព្រះជន្មតិចក៏ពិតមែន ប៉ុន្តែដោយសារតែទេពកោសល្យពីធម្មជាតិបូករួមជាមួយនឹងការហ្វឹកហាត់ បានធ្វើឱ្យព្រះនាងក្លាយជាបុគ្គលដែលមានសមត្ថភាពលេចធ្លោផ្នែកសិល្បៈដោយទ្រង់អាច ច្រៀងបានយ៉ាងពិរោះរណ្ដំទាំងបទចម្រៀងសម័យទំនើបនិងបុរាណ សមត្ថភាពក្នុងការសម្ដែង សមត្ថភាពរាំយ៉ាងរស់រវើក(របាំអប្សរា និងស្ទីលកូរ៉េ K-POP) សមត្ថភាពដើរម៉ូតផងដែរ។ បើនិយាយពីសមត្ថភាពផ្នែកភាសាវិញ គឺព្រះនាងតូចអាចនិយាយបានរហូតដល់ទៅ ៥ភាសាឯនោះរួមមាន៖ ភាសាខ្មែរ ភាសាអង់គ្លេស ចិន ថៃ បារាំង ផងដែរ ដែលនេះគឺជាសមត្ថភាពដ៏ពិសេសមួយដែលមនុស្សភាគច្រើនពិបាកធ្វើបាន។

គួរជម្រាបផងដែរ អង្គម្ចាស់ នរោត្តម ជេនណា គឺជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងត្រូវជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ខាងក្រោមនេះគឺជាបទចម្រៀងមួយចំនួនរបស់ទ្រង់ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដែលអ្នកទាំងអស់គ្នាអាចស្ដាប់និងទស្សនាបានតាមរយៈយូធូបនិង ហ្វេសប៊ុកផេកផ្លូវការរបស់ទ្រង់ Jenna Norodom។

១. ដួងចន្ទ ២. កន្ទ្រឹមខែចេត្រ ៣. មិនចុះចាញ់ ៤. កោះអូនកោះបង ៥. ជូនពរថ្ងៃបុណ្យអ៊ុំទូក ៦. ជំនោរដើមខែ ៧. កង្កែបរាំវង់ ដែលជាការបកស្រាយរួមគ្នាជាមួយនឹង 12ME ឌូស្សស្មេ រួមមានបទចម្រៀងល្បីៗជាច្រើនទៀតរបស់ទ្រង់។ (ប្រភព៖ Bussiness Cambodia)