បណ្ណបើកបរដែលមិនមាន QR Code ហើយនៅមានសុពលភាពតើអាចប្រើប្រាស់បានដែរឬទេ ឬតម្រូវអោយប្តូរថ្មី? បើដូរថ្មីត្រូវចំណាយអស់ប៉ុន្មាន?

11
Looking for Arab Singles? Check out ArabMatchmaking.com

យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា បណ្ណបើកបរដែលមិនមាន QR Code មានទម្រង់ប្រភេទចាស់នៅមានសុពលភាពគឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបណ្ណបើកបរផុតសុពលភាព ឬខូច ឬបែកបាក់ អាចធ្វើការប្តូរថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និងអ៊ីអន២ ឬនៅមន្ទីរសារណការ និងដឹកជញ្ជូនខេត្ត។ ចំពោះតម្លៃនៃការប្តូរបណ្ណបើកបរ៖
-បណ្ណបើកបរម៉ូតូ ២០០០០៛
-បណ្ណបើកបររថយន្ត ៣០០០០៛

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន