គ្រាន់តែឃើញហើយ ចង់បបួលពួកម៉ាក ទៅដើរលេងភ្លាម «ភ្នំម្រេចកង្កែប» តំបន់អេកូទេសចរណ៍សហគមន៍នៅជ្រលងអារ៉ែង

កោះកុង៖ ម្រេចកង្កែប ជាតំបន់ទេសចរណ៍ផ្សងព្រេងមួយ កំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនូវសម្រស់ដ៏ស្រស់ត្រកាល អមដោយដើមឈើតូច ធំៗ បង្កើតជាម្លប់ដ៏ត្រជាក់កាយាសម្រាប់ភ្ញៀវទេសចរ គយគន់ទេសភាពពពកកកពាសពេញខាងដើមឈើ ប្រៀបបាននឹងគំនូធម្មជាតិរស់រវើក។

ភ្ញៀវទេសចរ ភាគច្រើនចូលចិត្តឡើងភ្នំម្រេចកង្កែប ជាក្រុម និងសម្រាកលើភ្នំម្រេចកង្កែប ដោយបោះតង់ តាមរយៈសេវាកម្មរបស់សហគមន៍ទេសចរណ៍ជនជាតិដើមភាគតិចជង ដែលមានមគ្គុទេសក៏ទេសចរណ៍សម្រាប់នាំផ្លូវ ព្រមទាំងមានអាហារពេលព្រឹក និងកាហ្វេ សម្រាប់ភ្ញៀវទេសចរ។

តំបន់ភ្នំម្រេចកង្កែបស្ថិតនៅជ្រលងអារ៉ែង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ភ្ញៀវទេសចរ អាចធ្វើដំណើដោយមធ្យោបាយ ម៉ូតូ ដោយត្រូវចំណាយពេលប្រហែល៥០នាទី និងឡើងភ្នំដោយថ្មើរជើង ត្រូវចំណាយពេលប្រមាណ ២ម៉ោង ដើម្បីឡើងដល់កំពូលភ្នំម្រេចកង្កែប។
ភ្នំម្រេចកង្កែប មានចម្ងាយជិតស្នាក់ការសហគមន៍ជាងគេប្រមាណ១០ គីឡូម៉ែត្រពីស្នាក់ការសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង៕