លេងគ្នាហើយ យាយស្រួយ ខឹង សុខា ដៀលខ្លាំងពេក ទ្រាំលែងបាន ក៏ចេញមុខព្រលះតារា TikTok សុខា ជាថ្មី…(មានវីដេអូ)

32
Looking for Arab Singles? Check out ArabMatchmaking.com

ប្រិយមិត្តប្រាកដជាបានស្គាល់ តារា Tiktok ដែលមានឈ្មោះថា សុខា សុខា ដែលតែងតែបានបង្ហោះវីដេអូប្លែកៗ នៅក្នុងបណ្ដាញសង្គម Tiktok និង ហ្វេសប៊ុក ព្រមទាំងទទួលបានអ្នកទស្សនាជាច្រើនផងដែរ ។

តារា TikTok ឈ្មោះ សុខា នោះ ដោយល្បីតាមរយៈការនិយាយលេងសើច នៅក្នុងបណ្តាញសង្គម TikTok ពិសេសត្រង់ពាក្យ “ហូបបាយនៅ?”។ ដោយសារតែមានការចាប់អារម្មណ៍ និងក្តីអាណិត សុខា ក៏ត្រូវបានលោក អុឹម ជីវ៉ា ហៅមកភ្នំពេញ ដើម្បីឲ្យមានការងារខាងសិល្បៈ និងជួយជ្រាមជ្រែង ការងារមួយចំនួនទៀត។ តែក្រោយមក សុខា និង លោក អុឹម ជីវ៉ា មានទំនាស់នូវពាក្យសំដីគ្នាមួយចំនួន រហូតដល់ថ្នាក់លែងមានការសហការ ការងារជាមួយគ្នាហើយ។

នៅមិនទាន់អស់ទេ លុះដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ តារា TikTok សុខា ចេញមុខនិយាយចំៗដាក់ យាយ ស្រួយ នូវពាក្យមិនសមរម្យ មួយចំនួន ព្រោះតែខឹង យាយស្រួយ ដែលធ្លាប់ និយាយរឿងមួយចំនួន ដែលប៉ះពាល់ដល់ខ្លួន។ មិនយូរប៉ុន្មាន ក្នុងថ្ងៃដដែលនេះ ព្រោះតែខឹង សុខា ខ្លាំងពេក យាយ ស្រួយ បានចេញមុខ Live វីដេអូ តបទៅវិញ ដោយបាញ់ចំៗនូវពាក្យជាច្រើនម៉ាត់ ធ្វើឲ្យគ្រប់គ្នាសើចចុកពោះ។


ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖