ខាងយើងកម្ពុជានឹងសម្រេចបើកព្រំដែនអនុញ្ញតឲ្យជនជាតិវៀតណាមចូលកម្ពុជាបាន ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វិញហើយក្រោយស្ងប់Covid-19

42

ប្រជាជនវៀតណាមអាចចេញចូលប្រទេសកម្ពុជាបាន ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ទៅ អនុញ្ញតឲ្យជនជាតិវៀតណាមចូលកម្ពុជា។

រដ្ឋាភិបាលកម្ពុជាបានសម្រេច លុបចោលសេចក្តីប្រកាសព័ត៌មាន និងកំណត់ទូត ដែលក្រសួងការបរទេសកម្ពុជា ធ្លាប់ចេញកន្លងមកក្នុងការផ្អាកជាបណ្តោះអាសន្ន ចំពោះការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។

លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិង កិច្ចសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតជម្រាបទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីការអនុញ្ញាតនេះ ។

លោកអ៊ុច បូររិទ្ធ បានបញ្ជាក់បន្ថែមថា ការអនុញ្ញតឲ្យជនជាតិវៀតណាមចូលកម្ពុជានេះអនុវត្តតាមសេចក្តីប្រកាសអន្តរក្រសួងដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។

បើយោងតាមសេចក្តីប្រកាសថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នោះ បានកំណត់ថា គ្រប់អ្នកដំណើរទាំងអស់ចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ី ក្នុងរយៈពេល៧២ម៉ោង ។

បន្ថែមពីរនេះ ជនបរទេសត្រូវបានឯកសារធានារ៉ាប់រងសុខភាពក្នុងទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារអាមេរិកក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្អាកមិនឲ្យជនជាតិវៀតណាមចូលប្រទេសខ្លួនចាប់ពីអធ្រាត្រ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ ។

វិធានការនេះ ធ្វើឡើងបន្ទាប់ពីប្រទេសវៀតណាមបានបិទព្រំដែនគោកជាមួយកម្ពុជាដោយមិនបានជូនដំណឹងជាមុននោះ ៕ប្រភព កោះសន្តិភាព