ពុទ្ធោ! មិននឹកស្មានថា អ្នកនាងម៉េង កែវពេជ្ជតា ធ្លាក់ខ្លួនលំបាកដល់ថ្នាក់នេះ ដោយសារតែរឿងរ៉ាវទាំងនេះសោះ…..

រឿងរ៉ាវបណ្តឹងប្តឹងរបស់ជំទាវ២រូប និងបណ្តឹងផ្សេងទៀតដែលបានប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវបានមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាង ដោយរង់ចាំមើលថាតើរឿងរ៉ាវមួយនេះនឹងទៅជាយ៉ាងណាទៀតនោះ។ ស្រាប់តែថ្មីៗនេះតារាចម្រៀងជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា បានបង្ហោះសាររៀបរាប់រឿងរ៉ាវដ៏វែងអន្លាយ ធ្វើអោយនាងធ្លាក់ខ្លួនក្ររហេមរហាម អស់រយៈពេល 2-3ឆ្នាំជាមួយកូន។ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖

“ពីដំបូងឡេីយខ្ញុំឡាយនិយាយតែរឿងរបស់ខ្ញុំទេ ស្រាប់តែប្រពន្ធក្រោយ មួង ឃីម ចូលមករករឿងខ្ញុំដោយនិយាយពាក្យចោទប្រកាន់ និងដេញអោយខ្ញុំស្បថ ដូចជាថាក្រោយការលែងលះ មួង ឃីម បានអោយលុយមកខ្ញុំ ៣០ មុឺនដល្លា តែត្រូវខ្ញុំយកចាយអស់ជាមួយប្រុសក្មេង ហេីយនាងនោះបានចោទសួរបន្ថែមក្នុងខមិនថា លុយ ១០មុឺនដុល្លានោះអស់ឬនៅ ? ដែលសំនួរនេះធ្វេីអោយមានការចលាចល និងកេីតក្តីភ័ណ្ឌច្រលំមួយសារទៀតពីមហាជន ជាហេតុចាំបាច់ដែលខ្ញុំត្រូវតែបកស្រាយភ្លាមៗក្នងពេលនោះ ។ បញ្ជាក់ : បេីខ្ញុំបានលុយ៣០មុឺនពីការលែងលះមែន ចាំបាច់អីខ្ញុំត្រូវក្រនៅផ្ទះជួលយ៉ាងលំបាករហេមរហាមអស់ពីរបីឆ្នាំ ?

ក្រៅពីការកេងប្រវ័ញ្ចទ្រព្យ ទឹកចិត្តហេីយ ខ្ញុំនៅត្រួវពួកគេលាបពណ៌អស់១០ឆ្នាំតាមរយៈសម្លេងឈ្លោះគ្នាដែលគេរៀបចំអោយតែឮសម្លេងខ្ញុំជាងគេ និងចោទថាខ្ញុំជេប្តី ជេម្តាយក្មេក ចោទខ្ញុំថាត្រូវប្តីលែងដោយសារខ្ញុំមានប្រុស ។ ល។ ដែលផ្ទុយទៅវិញខ្ញុំជាអ្នកលែងគេមុនក៏ព្រោះតែប្តីមានស្រីខាងក្រៅផង យកស្រីបម្រេីក្នុងផ្ទះផង លេងល្បែងជំពាក់គេផង និងប្រេីអំពេីហឹង្សាមកលេីខ្ញុំដែលធ្វេីអោយខ្ញុំមិនអាចទ្រាំបានទេីបលែងគាត់ ។

ស្រាប់តែនាងប្រធានសមាគមសិល្បៈចនចាន់លក្ខិណាមិនដឹងកេីតទុក្ខមិនសុខចិត្តរឿងអីក៏ចេញមករេីសដាក់ខ្លួនបង្ហោះសារត្អូញត្អែរហេីយនាំអោយបក្សពួកជេរបញ្ចោរខ្ញុំព្រោងព្រាត បន្ទាប់មកនាងនេះក៏បានទៅលូនក្រាបលោកជំទាវពុំអោយមកសំពងខ្ញុំ និងដោយទាំងមីង ហង្សបូរី ព្រមទាំងបក្សពួកគាត់ផងដែរចូលមកជួយជេរជួយថែមល្បោយយ៉ាងឆ្ងាញ់មាត់

បន្ទាប់មក មនុស្សម្នាក់រហស្សនាមរាជបុត្រអាសូរ្យកាយដែលគ្រប់គ្នាស្គាល់ថាពូកែជេរបញ្ចោររដ្ឋាភិបាលកម្ពុជា ជេរថ្នាក់ដឹកនាំ និងធ្លាប់បានកាត់តសម្តីខ្ញុំកាលយុទ្ធនាការបោះឆ្នោត ២០១៨ ធ្វេីអោយគេជេរខ្ញុំទាំងយល់ច្រលំនោះ គឺត្រូវមីងបូរី និងនាងប្រធានសមាគមសិល្បៈត្រូវរ៉ូវគ្នាល្អូកល្អឺនហេីយអោយបុគ្គលជំនាញជេរនេះមកប្រឌិតរឿងអង្គុយឡាយជេរបញ្ចោរខ្ញុំយ៉ាងសាហាវអស់ជាច្រេីនថ្ងៃតាមចិត្តវានឹកឃេីញ ។ ស្រាប់តែចុងក្រោយនេះ ពួកគេនាំគ្នាដាក់ពាក្យប្តឹងខ្ញុំទៅវិញ ? ?

សូមបងប្អូនជួយពិចារណាទៅមេីលថា៖ តេីចំនុចណាដែលខ្ញុំត្រូវគេប្តឹង ? .តេីនេះជាការបិទសិទ្ធមិនអោយខ្ញុំនិយាយការពិតដែលមួង ឃីមធ្វេីបាបផ្លូវកាយ ផ្លូវចិត្តនិងបានកេងប្រវ័ញ្ចទ្រព្យសម្បត្តិខ្ញុំ ?. ចំណែកអ្នកផ្សេងដែលមិនពាក់ព័ន្ធដូចជា អ្នកមីងពុំ យាយបូរី និងនាងប្រធានសមាគមសិល្បៈ ដែលពួកគេព្រួតគ្នាប្តឹងខ្ញុំច្រេីនយ៉ាងនេះគឺជាការគំរាម និងចង់កាច់បំបាក់ខ្ញុំ ត្រកូលសិល្បៈខ្ញុំមែនទេ ? . នេះជាការចង់ប្រាប់ថា បេីខ្ញុំនៅតែនិយាយទៀត គេនឹងប្តឹងផ្តល់អញ្ចឹង តេីមែនទេ ? . បេីគ្រាន់តែខ្ញុំនិយាយដេីម្បីយកភាពស្អាតស្អំអោយខ្លួនឯង និងកូនៗខ្ញុំសោះ ក៏ត្រូវគេប្តឹងដែរ ? ចុះដែលពួកគេជេរខ្ញុំដាច់សាច់រាប់មិនអស់នោះ មិនខុសទេឬយ៉ាងម៉េច ? អយុត្តិធម៌ពេកហេីយ ? ? ! ! !
ទាំងនេះជារូបថតអីវ៉ាន់ដែលខ្ញុំទទួលបាន ក្រោយលែងលះ គឺមានតែខោអាវ ទូរកញ្ចាស់ៗ និងត្រូវរលួយអស់មួយកំណាត់ទូរពេលផ្ទះលិចទឹក ហេីយនិងស្ថានភាពផ្ទះដែលខ្ញុំជួលនៅ”៕ ប្រភព៖ Khmernote.com