អបអរសាទរ ! នៅចាំអ្នកច្រៀង២នាក់ ដែលច្រៀងបទ ម៉ាក់ថឺង ល្បីពេញ Facebook នេះទេ? ឥលូវពួកគាត់ទទួលបានឱកាសពិសេសពី រដ្ឋមន្ត្រីក្រសួងព័ត៌មានហើយ

1291
Looking for Arab Singles? Check out ArabMatchmaking.com

អ្នកចម្រៀងជំនាន់ថ្មី២រូបដែលមានស្រុកកំណើតនៅខេត្តតាកែវ បានធ្វើអោយមហាជនផ្ទុះការកោតសរសើរយ៉ាងខ្លាំងក្រោយពេលបានលឺសំនៀងរបស់ពួកគាត់ទាំង២ច្រៀងចម្រៀងក្នុងរឿង ម៉ាក់ថឺង ហើយត្រូវបាន អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានយកមកធ្វើការចុះផ្សាយ រហូតមានការទស្សនាដល់ 1.9លានដងឯណោះ នៅលើទំព័រ Facebook។

ថ្មីៗនេះអ្នកទាំង២បានទទួលដំណឹងល្អនិងជាឱកាសល្អមួយផងដែរ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺឯកឧត្តម ខៀវ កញារិទ្ធ បានអនុញ្ញាតអោយអ្នកទាំង២ ច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៕