ប្រពន្ធនឹងសប្បាយចិត្តខ្លាំង ពេលស្វាមីអាចធ្វើរឿងទាំងនេះ ក្នុងពេលមានផ្ទៃពោះ….

28
Looking for Arab Singles? Check out ArabMatchmaking.com

នៅដំណាក់កាលមានផ្ទៃពោះពិតជាលំបាកណាស់ ព្រោះស្ត្រីត្រូវតែពរកូនក្នុងពោះទៅគ្រប់ទីកន្លែង ជាហេតុដែលធ្វើឱ្យគេនឿហត់ណាស់ ដូចនេះក្នុងនាមជាស្វាមី តើអ្នកគួរតែធ្វើអ្វីខ្លះ?

បើប្រពន្ធចង់ក្អួត ឬក្អួត ក្នុងនាមជាប្តី អ្នកគួរតែរំលឹកប្រពន្ធឱ្យបរិភោគតិច ប៉ុន្តែបរិភោគច្រើនដង មិនត្រូវបរិភោគច្រើនក្នុងពេលតែមួយទេ ហើយមិនត្រូវទុកឱ្យឈ្លានទេ ម្យ៉ាងទៀតមិនត្រូវបរិភោគសម្លច្រើនទេ ពេលបរិភោគរួច មិនត្រូវគេងភ្លាមទេ។

នៅពេលដែលប្រពន្ធនោមយប់ច្រើន អ្នកត្រូវតែរំលឹកប្រពន្ធមុនពេលគេងមិនត្រូវផឹកទឹកច្រើនឡើយ ព្រោះវាអាចប៉ងពាល់ដល់ដំណេកបាន។

បើអញ្ចាញធ្មេញរបស់ប្រពន្ធចេញឈាម អ្នកត្រូវតែរំលឹកប្រពន្ធកុំឱ្យប្រើកម្លាំងខ្លាំងពេកដើម្បីដុសធ្មេញ ហើយអ្នកត្រូវតែទិញច្រាសដែលទន់ឱ្យប្រពន្ធដុស។

បើប្រពន្ធមានអាការៈហើមជើង អ្នកត្រូវតែជួយម៉ាស្សា ហើយរំលឹកគេមិនត្រូវបរិភោគអាហារដែលប្រៃពេកទេ។

នៅពេលដែលប្រពន្ធមានអាការៈឈឺចង្កេះ អ្នកមិនត្រូវឱ្យគេយួរឥតវ៉ាន់ដែលធ្ងន់ទេ ដោយអ្នកគួរតែទៅផ្សារជាមួយប្រពន្ធ។

បើប្រពន្ធអ្នកមានអាការៈទល់លាមក អ្នកត្រូវតែរំលឹកគេឱ្យផឹកទឹកចំនួន២០០០សេសេក្នុងមួយថ្ងៃ ហើយត្រូវតែបរិភោគបន្លែឱ្យបានច្រើន ហើយអ្នកអាចកំដរប្រពន្ធដើរចំនួន៣០នាទីក្នុងមួយថ្ងៃ បាន។

បើប្រពន្ធមានអាការៈរមួលក្រពើ អ្នកអាចជួយម៉ាស្សាជើងបាន ព្រោះវានឹងធ្វើឱ្យគេធូរស្រាលជាងមុន៕

ប្រភព៖ Health Cambodia