អស្ចារ្យណាស់!! សេដ្ឋីវ័យក្មេងមួយរូប មានលុយមិនដល់ ១$ផង ប្រើតែ ១ក្បាច់នេះ ក្លាយជាសេដ្ឋីភ្លាម

Ritesh Agarwal គឺជាសេដ្ឋីវ័យក្មេងមួយរូប ដែលបានកើតនៅក្នុងគ្រួសារក្រីក្រមួយ ក្នុងរដ្ឋ Odisha ប្រទេសឥណ្ឌា។ ដោយមានពេលមួយគ្រួសាររបស់លោកត្រូវបានម្ចាស់ផ្ទះជួលបណ្ដេញចេញដោយសារតែគ្មានលុយបង់ឱ្យគេ ។ ហើយវាជាពេលវេលា ដ៏លំបាកបំផុតមួយនៅក្នុងជីវិតរបស់គាត់ ហើយក្នុងកុងធនាគាររបស់លោកមានប្រាក់ត្រឹមតែ ០.៥០ ដុល្លារតែប៉ុណ្ណោះ។ ដ្បិតអីថា រូបគេបានកើតនៅក្នុងគ្រួសារក្រីក្រក៏ដោយ ប៉ុន្តែក្មេងប្រុសជនបទរូបនេះ បានខំប្រឹងរៀនចេះសរសេរកូដយ៉ាងស្ទាត់ជំនាញ តាំងតែពីគេមានអាយុត្រឹម ៨ឆ្នាំមកម្លេះ។

ឱកាសដែលធ្វើឱ្យយុវជនមានលុយមិនដល់មួយដុល្លាររូបនេះ អាចប្រែវាសនាក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងនោះ គឺដោយសារតែគាត់មានភាពច្នៃប្រឌិតខ្ពស់ មានភាពក្លាហាន និងចេះចាប់ឱកាស។ ដោយនៅក្នុងឆ្នាំ ២០១២ Agarwal បានបង្កើតវេសាយកក់សណ្ឋាគារមួយដែលមានឈ្មោះថា Oravel Stays។ ហើយមូលហេតុដែលគាត់បង្កើតវេសាយមួយនេះឡើយ គឺដោយសារតែគាត់មើលឃើញ ពីបញ្ហារបស់អ្នកដែលមកដើរលេងនៅក្នុងប្រទេសឥណ្ឌា ភាគច្រើនគឺពិបាកនៅក្នុងការស្វែងរកកន្លែងស្នាក់នៅ ដែលមានផាសុខភាពខ្ពស់ និងមានតម្លៃសមរម្យ។

ក្រោយពីបង្កើតវេបសាយរួច Agarwal ក៏បានប្រថុយទៅចរចារជាមួយម្ចាស់សណ្ឋាគារមួយ ដោយបានសន្យាថានឹងជួយរៀបចំសណ្ឋាគារឱ្យកាន់តែមានភាពទាក់ទាញ និងមានអតិថិជនចូលឥតដាច់។ ហើយបន្ទាប់ពីម្ចាស់សណ្ឋាគារម្នាក់នោះយល់ព្រម Agarwalក៏បានកែច្នៃរៀបចំសណ្ឋាគារមួយនោះ ទៅជាសណ្ឋាគារថ្មី ចាប់ផ្ដើមពីការរៀបចំបន្ទប់នីមួយៗ ដោយគាត់បានធ្វើការប្ដូរអំពូលភ្លើងឲ្យភ្លឺទាក់ទាញ ដូរកម្រាលពូកថ្មី ដាក់រូបគំនូរប្លែកៗ ដាក់បន្ថែមនូវទូរស័ព្ទលើតុ ហើយប្ដូរឈ្មោះសណ្ឋាគារទៅជា OYO HOTEL។

ក្រោយពីរៀបចំកែកុនសណ្ឋាគាររួចរាល់អស់ Agarwalក៏បានថតរូបបន្ទប់សណ្ឋាគារនោះ យកទៅដាក់នៅលើវេបសាយរបស់ខ្លួន និងបានធ្វើការផ្សព្វផ្សាយនៅលើអ៊ីនធឺណិត។ អ្វីដែលនឹកស្មានមិនដល់នោះ ឥទ្ធិពលនៃការផ្សព្វផ្សាយលើអ៊ឺនធឺណិត បានធ្វើឱ្យសណ្ឋាគារនោះមានភ្ញៀចូលឥតដាច់ ហើយរាល់ពេលដែលមានអតិថិជនម្នាក់កក់បន្ទប់មួយតាមរយៈវេសាយរបស់គាត់ គាត់នឹងអាចទទួលបានប្រាក់ ២៥% ពីម្ចាស់សណ្ឋាគារ។

ក្រោយពីជោគជ័យទៅលើគម្រោងដំបូងនេះ Agarwal ក៏បានយកគំនិតអាជីវកម្មរបស់ខ្លួន យកទៅធ្វើបទបង្ហាញដើម្បីគៀរគរទុនបន្ថែម នៅក្នុងកម្មវិធីមួយដែលមានឈ្មោះថាThiel Fellowship ដែលរៀបចំឡើងដោយលោក Peter Thiel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Paypal ហើយលោកក៏ទទួលបានប្រាក់វិនិយោគទុនចំនួន ១០០,០០០ដុល្លារឯណ្ណោះ។ បន្ទាប់មក Agarwalក៏បានយកលុយទាំងអស់នោះ ទៅពង្រីកសក្ដានុពលវេបសាយរបស់លោកបន្ថែមទៀត ហើយក៏បានប្ដូរឈ្មោះពី Oravel Stays ទៅជា OYO Homeវិញម្តង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនបានយល់ព្រមសហការជាមួយ Agarwal។ ហើយវេបសាយ OYO Home ក៏បានធ្វើឱ្យមានអតិថិជនរាប់លាននាក់ចូលទៅប្រើប្រាស់សេវាកម្មផ្ទះសំណាក់និងសណ្ឋាគារទាំងនោះ។ ដោយសារតែអាចទាញអតិថិជនច្រើនដូច្នេះហើយ ជាហេតុធ្វើឱ្យ Agarwal រកចំណូលបានយ៉ាងច្រើន។ ហើយបើគិតមកទល់់នឹងពេលនេះ លោក Ritesh agarwal ទើបតែមាននវ័យ ២៦ឆ្នាំ និងមានទ្រព្យសម្បត្តិសរុបចំនួន ៣ពាន់លានដុល្លារ៕

អត្ថបទ businesscambodia ដោយ៖ Nava Siri