ស៊ែរមួយដល់ កូនខ្មែរយើងពិតជាអស្ចារ្យណាស់ សិល្បៈគុនល្បុក្កតោ នឹងបង្ហាញខ្លួនក្នុងវិស័យភាពយន្តខ្នាតយក្សរបស់ចិន (មានរូបភាព)

វិស័យភាពយន្ដខ្មែរ កំពុងតែអភិវិឌ្ឍន៏ខ្លួន ឈានមួយជំហ៊ានទៅមុខទៀតហើយ ជាពិសេសភាពយន្តបែបវាយតប់ រួមផ្សំជាមួយនឹងការសម្ដែងកាន់តែមានភាពរស់រវើក អាចប្រកួតប្រជែងលើទីផ្សារបាន។ តួយ៉ាងដូចជា រឿង JailBreak ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងបានឈានចូលទៅក្នុងទីផ្សារអន្តរជាតិផងដែរ ដែលវាបានបង្ហាញពីក្បាច់គុនល្បុក្កតោរបស់ខ្មែរយើង ។

ជាក់ស្ដែង បើយោងតាមគណនីហ្វេសប៊ុករបស់ Dara Bokator ដែលជាតួអង្គសំខាន់នៅក្នុងរឿង JailBreak ដែរនោះ បានបង្ហោះសារមួយកាលឆ្នាំកន្លងទៅ ដោយបានបង្ហាញពីមោទនភាពមួយ ដែលក្បាច់គុនល្បុក្កតោរបស់ខ្មែរ បានឈានជើងចូលក្នុងខ្សែភាពយន្តខ្នាតធំរបស់ហុងកុង។ ខាងក្រោមនេះគឺជាសារទាំងស្រុងរបស់ Dara Bokator ៖