ត្រេកអរខ្លាំងណាស់! ទីបំផុត អ្នកនាង ទ្រី ដាណា បានរកឃើញ ពូពិកាភ្នែក ដែលដើរ ២៣គីឡូដី ទៅលក់បន្លែ និងបានជួយជាសម្ភារៈជាច្រើន និងវិកាចំនួន…

438
Looking for Arab Singles? Check out ArabMatchmaking.com

នៅមុននេះបន្តិច យោងតាម Account ហ្វេសបុក របស់ អ្នកនាងទ្រី ដាណា ដែលមានឈ្មោះថា ទ្រី ដាណា Dana Try បានបង្ហោះ និងខ្លឹមសារបែបនេះថា៖

រកឃើញហើយ លោកពូពិកាភ្នែក ដើរ ២៣គីឡូដី ទៅលក់បន្លែនៅផ្សារបានលុង😥😥 អាណិតគាត់ផង សរសើរគាត់ផង ពិកាភ្នែកមែន តែមិនលើកដៃសុំទានគេទេ សុខចិត្តដើរពីយប់ មកលក់បន្លែ អស់ទើបទៅផ្ទះវិញ។ គាត់ជាជនជាតិភាគតិចគ្រឹង នៅរតនគិរី។

ជីវិតគឺបែបនេះ ត្រូវតស៊ូជានិច្ច ខ្ញុំអាចជួយលោកពូបានប៉ុណ្ណឹង ទឹកប្រាក់ ២លានរៀល និងសម្ភារៈប្រើប្រាស់ហូបចុកខ្លះ សង្ឃឹមថាវាអាចជួយសម្រួលជីវភាពគាត់មួយរយៈ។ អរគុណគ្រប់គ្នា ដែលបានជួយ 🙏🙏🙏៕