សឹងតែមិនគួរឲ្យជឿសោះ! ត្រឹមតែដី១ហិកតា អាចរកចំណូលបាន៣ម៉ឺនដុល្លារពីការចិញ្ចឹមបង្កងម្តងៗ

មានយុជននិស្សិតខ្មែរម្នាក់ ដែលបានបញ្ចាប់ការសិក្សាមកពីប្រទេសថៃក្នុងវត្គសិក្សារៀនសូត្រពីបច្ចេកទេសចិញ្ចឹមបង្កងនៅប្រទេសថៃ ក្រោមជំនួយពីព្រះមហាក្សត្រថៃ។ លោកផល រដ្ឋា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង CrayFish ជាពូជបង្កងអូស្រ្តាលី នៅក្នុងខេត្តបាត់ដំបង កំពុងតែធ្វើឲ្យវិស័យកសិកម្មចិញ្ចឹមបង្កងមានការរីកចំរើន ដែលគិតទៅវាបានដំណើរការ ជាង២ឆ្នាំមកហើយ ដោយលោកបានយកចំណេះដែលលោកបានសិក្សាពីប្រទេសថៃកន្លងមក យកមកអនុវត្តន៏បានយ៉ាងត្រឹមត្រូវ តាមបច្ចេកទេស ប្រកបទៅដោយភាពជោគជ័យ។

ឥលូវលោកបាននិងកំពុងចាប់ដៃជាមួយអ្នកវិនិយោគក្នុងស្រុកដើម្បីពង្រីកផ្ទៃដីចិញ្ចឹម និងភ្ញាស់កូនបង្កង រហូតដល់៣០ហិចតាដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកផង និងឈានទៅធ្វើការនាំចេញផង។ ផ្ទៃដីទាំង៣០ ហិចតានេះ មានទីតាំងនៅក្នុងខេត្តបាត់ដំបងចំនួន១០ ហិចតា និងនៅខេត្តកំពង់ធំ ចំនួន២០ ហិចតា។

លោកបានបន្ថែមថា ដៃគូសហការទាំងពីរខាងលើមានដី និងទុនវិនិយោគចំណែកលោកជួយលើការងារបច្ចេកទេសរៀបចំកសិដ្ឋាន និងការចិញ្ចឹមថែទាំបង្កងឱ្យធំធាត់។ បង្កង cray fish មានប្រភពមកពីប្រទេសថៃ ហើយជាពូជដែលធន់ ងាយស្រួលក្នុងការចិញ្ចឹមសមស្របជាមួយនឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា លោកបានលើកឡើងទៀតថា បង្កងចិញ្ចឹមក្នុង១ ហិកតា

អាចរកចំណូលបាន ៣ម៉ឺនដុល្លារ ក្នុងទំហំដីមួយហិកតា នេះបើចិញ្ចឹមបានត្រឹមត្រូវតាមបច្ចេកទេស រាប់តាំងជ្រើសរើសពូជ ថែទាំ និងការយកចិត្តទុកដាក់លើការចិញ្ចឹម។ បើនិយាយពីទីផ្សារវិញ មួយគីឡូបង្កងស្រស់លក់បានប្រមាណជា ៣០ ដុល្លា ក្នុងមួយគីឡូក្រាម ដោយអាយុបង្កងអាចប្រមូលផលបាន ប្រហែលជា ៣ ខែ ទើបអាចគ្រប់អាយុទទួលផលបង្កង ។ ហើយបច្ចុប្បន្ននេះ ដោយសារមានទីផ្សារល្អ លោកកំពុងតែស្វែងរកដៃគូផលិតតាម រយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យារយៈពេលយូរផងដែរ។

គួររំលឹកដែលថា នេះគឺជាឪកាសមួយដ៏ល្អដែលបងប្អូនណា ចង់ក្លាយជាសហគ្រិនក្នុងអាជីវកម្មបែបថ្មី ហើយរឹតតែពិសេសទៀតវាគឺជាទីផ្សារដ៏ធំក្នុងប្រទេសកម្ពុជា នឹងអាចនាំចេញទៅក្រៅប្រទេសក្នុងថ្ងៃអនាគត៕