ពិតជាសរសើរណាស់! អភិបាលស្រុក ឃឹម ហ្វីណង់ បំពាក់អំពូលសូឡាតាមផ្ទះជូនអ្នកភូមិ ឱ្យភ្លឺច្បាស់ដូចនៅតាមទីក្រុងចឹង

43
Looking for Arab Singles? Check out ArabMatchmaking.com

សៀមរាប៖ លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ តែងតែត្រូវបានប្រជាជនលើកសរសើរពីគំនិតអភិវឌ្ឍន៍ក្នុងភូមិ ស្រុកឱ្យកាន់តែមានភាពសម្បូរសប្បាយ ជួយជំរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែធូរធារ រស់នៅប្រកបដោយផាសុកភាព សុវត្ថិភាពគ្រប់ក្រុមគ្រួសារ ។

ចាប់តាំងពីអភិបាលស្រុកដ៏ឆ្នើមរូបនេះកាន់តំណែង ភូមិ ឃុំជាច្រើននៅក្នុងបន្ទាយស្រី មានការអភិវឌ្ឍថ្មីៗជាច្រើន តួយ៉ាងថ្មីៗនេះ លោកអភិបាលស្រុកខាងលើ ទើបតែបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋចំនួន ២៤៥ គ្រួសារដែលរស់នៅក្នុងភូមិត្រពាំងថ្មចំនួន ២៤៥ អំពូល ដែលជាយុទ្ធនាការ «ផ្ទះ១ អំពូល១» ដើម្បីឱ្យភូមិទាំងមូលក្នុងពេលរាត្រីមានភ្លើងបំភ្លឺផ្លូវ លែងងងឹតសូន្យឈឹងដូចកាលពីមុនទៀត ។

តាមប្រសាសន៍របស់លោកអភិបាលខេត្តរូបនេះ បានឱ្យដឹងថា «ការផ្តល់ជូនលើកនេះ គឺជាការផ្តល់ជូនដែលមានអត្ថន័យបំផុត ព្រោះភូមិដែលមានប្រជាជនចំនួន ២៤៥ គ្រួសារមួយនេះ គឺជាភូមិដែលមានការខ្វះខាតខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី ហើយក៏មិនទាន់មានបណ្តាញចែកចាយអគ្គីសនីចូលមកដល់នៅឡើយ» ៕