កុំចេះតែហ៊ាន! ផ្ទុះការរិះគន់ចំពោះពោះក្រុមឡាន Off Road ឈុតធំ ឡើងភ្នំខ្នងផ្សារ ធ្វើឱ្យ….

106
Looking for Arab Singles? Check out ArabMatchmaking.com

ក្រុមឡាន Off Road ឈុតធំរហូតដល់ ៦ គ្រឿងបានធ្វើដំណើរផ្សងព្រេងទៅកាន់តំបន់ធម្មជាតិកំពុងល្បីល្បាញខ្លាំង ដូចជាខ្នងក្រពើ ខ្នងសំពៅ និងខ្នងផ្សារ ។ ជាធម្មតានៅទីនោះភាគច្រើនបំផុតស្ទើរតែ ១០០ % អ្នកទេសចរតែងធ្វើដំណើរថ្មើរជើងដោយត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទម្រាំទៅដល់ យ៉ាងហោចណាស់ត្រូវប្រើពេលជិត ១០ ម៉ោង ទើបដល់គោលដៅ ។

ការធ្វើដំណើរដោយរថយន្តគឺជាមធ្យោបាយមួយ ដែលគ្មានអ្នកណាហ៊ានសូម្បីតែគិត ព្រោះថាទីតាំងភូមិសាស្ត្រ ផ្លូវ គឺនៅជាលក្ខណៈធម្មជាតិទាំងស្រុងមិនមានការកាប់ឆ្ការ វាតទីធ្វើជាផ្លូវសម្រាប់ម៉ូតូឡានឡើយ ។ ម្យ៉ាងវិញទៀត ការធ្វើដំណើរដោយថ្មើរជើង ត្រូវបានអ្នកទេសចរជ្រើសជាវិធីមួយ ដែលប្រៀបដូចជាការផ្សងព្រេងដ៏អស្ចារ្យរបស់ពួកគេ ទុកដូចជាការហាត់ពុត លត់ដំខ្លួនឯង ឱ្យចេះរឹងមាំ តស៊ូព្យាយាមដូច្នោះដែរ ។

ដោយឡែកថ្មីៗនេះគ្រួសារឡាន Off Road បានបបួលគ្នីគ្នាបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ដោយអាចនាំយកឡានកម្លាំងយក្សទាំងនោះឡើងទៅដល់កំពូលភ្នំដែលរយៈកម្ពស់កប់ពពកនោះ ។ យ៉ាងណាក្ដីក្រោយក្រុមនេះបានទៅដល់គោលដៅហាក់មិនសូវទទួលបានការគាំទ្រឡើយពីសំណាក់អ្នកទេសចរផ្សេងទៀត ។ ពួកគេបានលើកឡើងថា កាលណាមានគ្រឿងចក្រដូចជាប្រភេទរថយន្ត Off Road នេះទៅកាន់តំបន់នោះនឹងនាំឱ្យមានស្លាកស្នាម កិនស្មៅធម្មជាតិ អាចខ្ទេចស្មៅ និងនាំឱ្យមានដានកង់ឡានធំៗ បាត់បង់សម្រស់ធម្មជាតិ ។

មតិភាគច្រើនបានសំណូមពរឱ្យអ្នកទេសចរទាំងអស់ គួរជ្រើសរើសវិធីដលរថ្មើរជើងវិញ ទោះហត់នឿយខ្លាំង ត្រូវចំណាយពេលរាប់ម៉ោងពិតមែន តែអាចរក្សាបាននូវសម្រស់ធម្មជាតិឱ្យនៅគង់វង្សស្ថិតស្ថេរបានយូរអង្វែង ។

យ៉ាងណាក្ដីខាងក្រុមឡាន Off Road នោះក៏បានធ្វើការឆ្លើយតបផងដែរថា ការធ្វើដំណើរដោយឡាននេះ គ្រាន់តែស្នាមកង់ និងកិនស្មៅបន្តិចបន្តួចប៉ុណ្ណោះ រយៈពេលពីរបីថ្ងៃវានឹងប្រែមកជាធម្មតាវិញហើយ ៕ (ប្រភព៖ Popular)