ចិនភ័យហើយមើលទៅ! តៃវ៉ាន់ផលិត យន្តហោះចម្បាំងក្នុងស្រុកដំបូង ហើយក៏ត្រៀមចេញប្រយុទ្ធដែរ ខណៈឥណ្ឌាបានដាក់មីស៊ីលកំណាចទ្រាម … (វីដេអូ)

បរទេស៖ ថ្មីៗនេះប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន បានចូលរួមទស្សនាដោយផ្ទាល់ ការធ្វើតេស្ដហោះហើរជាសាធារណៈលើកដំបូង នៃយន្ដហោះសម្រាប់ការបណ្ដុះបណ្ដាលការហោះហើរ ផលិតនៅក្នុងស្រុកដ៏ថ្មីមួយគ្រឿង ។

ខណៈរដ្ឋាភិបាលរបស់លោកស្រី កំពុងពង្រឹងសមត្ថភាពការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងរឹតតែខ្លាំងពីសំណាក់ចិន ។ បើយោងតាមសារព័ត៌មាន CNBC នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ឥន្ទ្រីក្លាហាន AT-5 ដែលជាយន្ដហោះច ម្បាំងជួយសម្រួល ដល់ការបណ្ដុះបណ្ដាលការហោះហើរ

ត្រូវបានរចនា និងផលិតឡើងដោយក្រុមហ៊ុនរដ្ឋតៃវ៉ាន់ AID (Aerospace Industrial Development Corp) ជាមួយកញ្ចប់ថវិកាអភិវឌ្ឍ ២.៣២ពាន់លានដុល្លារ គឺជាយន្ដហោះផលិតនៅក្នុងស្រុកដំបូងបំផុតរបស់កោះតៃវាន់ បន្ទាប់ពីយន្ដហោះចម្បាំង F-CK-1 Ching-kuo

ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីជាង ៣ទសវត្សរ៍មុន ។ ក្នុងឱកាសចុះត្រួតពិនិត្យ និងទស្សនាការហោះហើរសាកល្បងរបស់យន្ដហោះ AT-5 រយៈពេល ១២នាទី នៅទីក្រុងថៃជុង (Taichung) លោកស្រីបាននិយាយថា យន្ដហោះស៊េរីថ្មីនេះគឺជាការ វា យ

បំបាក់គំនិតអ្នកដែលមើលស្រាលកោះតៃវ៉ាន់ និងដែលធ្លាប់តែយល់ថា តៃវ៉ាន់គ្មានសមត្ថភាពអភិវឌ្ឍបច្ចេកវិទ្យា ហើយគួរតែផ្ដោតសំខាន់លើការទិញអា វុធពីបរទេស ។ យន្ដហោះ AT-5 ក៏មានសមត្ថភាពបំពាក់អា វុធទំនើបផងដែរ ហើយកងទ័ពអាកាសតៃវ៉ាន់មានផែនការផលិតយន្ដហោះ

ចម្បាំងនេះឱ្យបាន ៦៦គ្រឿង នៅត្រឹមឆ្នាំ២០២៦ ដើម្បីជំនួសយន្ដហោះស៊េរីចាស់ AT-3 និង F-5 ។ ការបង្កើនសមត្ថភាពនេះ បានកើតមានឡើងខណៈដែលកោះតៃវ៉ាន់ និងមហាយក្សចិន កំពុងមើលមុខគ្នាកាន់តែមិនត្រង់ ៕ សូមទស្សនារូបភាព និងមានវីដេអូខាងក្រោម៖