បងប្អូនយើងប្រុងប្រយ័ត្នណា!!! ទឹកទន្លេមេគង្គចាប់ផ្តើមឡើងលិចស្ពានប្រដឹសឬស្សីក្នុងខេត្តកំពង់ចាមហើយ

12
Looking for Arab Singles? Check out ArabMatchmaking.com

ទឹកទន្លេមេគង្គបានចាប់ផ្តើមងើបឡើងតែមិនទាន់ហូរចូលទៅទន្លេសាបនៅឡើយទេ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងបណ្តាឆ្នាំមុនៗទឹកទន្លេ មេគង្គនៅក្នុងរដូវវស្សាឆ្នាំ២០២០នេះជន់ឡើងយឺតពេលជិតមួយខែម្តងទៀតហើយ។ទោះជាយ៉ាងណាទឹកទន្លេមេគង្គនៅក្នុងខេត្តកំពង់ចាម បានឡើងលិចហូរ កាត់ លើស្ពាន ប្រដឹសឬស្សីកោះប៉ែនហើយ។

ស្ពានប្រដឹសឬស្សីដែលគេសាងសង់ឡើង សម្រាប់អ្នកទៅលេងឆ្នេរខ្សាច់ ក្បាលកោះប៉ែន ត្រូវបានទឹកទន្លេមេគង្គជន់ឡើងលិចនិងហូរកាត់ពីលើហើយនិង អ្នកទទួលខុសត្រូវស្ពាននេះក៏បានធ្វើការរុះរើឡើងដើម្បីទុកសម្រាប់សាងសង់ជា ថ្មីនៅរដូវទឹកស្រកឆ្នាំក្រោយទៀត។

ស្ពាននេះពីមុនជាផ្លូវសម្រាប់អ្នកកោះប៉ែនឆ្លងទៅមកនៅរដូវប្រាំង តែពេល នេះអ្នកកោះប៉ែនមានស្ពានថ្មសម្រាប់ឆ្លងទៅមកហើយ ។ ស្ពានប្រដឹសឬស្សីនៅ សល់មុខងារត្រឹមសម្រាប់ចម្លងអ្នកចង់ទៅលេងឆ្នេរខ្សាច់ស្អាត នៅក្បាលកោះ ប៉ែននារដូវ ប្រាំងប៉ុណ្ណោះ។

ស្ពានប្រដឹសឬស្សីបានចាប់ផ្តើមលិចពេលកម្ពស់ទឹកទន្លេមេគង្គនៅក្នុងកំពង់ចាមបានឡើងដល់ជិត៤ម៉ែត្រកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ និងនៅថ្ងៃទី ២៥មិថុនានេះទឹកបានឡើងដល់កម្ពស់៤.១២ម៉ែត្រ។

មន្ត្រីជំនាញជលសាស្ត្រនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យ រស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ខែមិថុនាថាទឹកទន្លេមេគង្គនៅផ្នែកខាងលើក្នុងប្រទេស កម្ពុជាបានងើបឡើងបន្តិច តែមិនទាន់មានហូរចូលព្រែកនៅឡើយទេ។ ទឹកទន្លេ មេគង្គក្នុងរដូវវស្សាឆ្នាំ២០២០នេះឡើងយឺតពេលជិតមួយខែទៀតហើយបើធៀប ទៅនឹងបណ្តាឆ្នាំមុនៗនោះ ។ កាលពីក្នុងរដូវវស្សាឆ្នាំ២០១៩ទឹកឡើងយឺត ដល់ ទៅ ជាងមួយខែ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ថាទឹកទន្លេមេគ ង្គងើបឡើងតិចតួចនៅផ្នែកខាងលើ តែមិនទាន់ហូរចូកទន្លេសាបនៅឡើយទេ។ ទឹកទន្លេមេគង្គជាធម្មតាចាប់ផ្តើមហូរចូលទន្លេសាបឆ្ពោះទៅបឹងទន្លេនៅចុងខែឧសភាឬដើមខែមិថុនា តែនៅក្នុងពេលពីរឆ្នាំចុងក្រោយនេះទឹកឡើងយឺត ពេល ដោ យសារនៅភាគខាងលើនៃតំបន់អាងទន្លេមេគង្គមានភ្លៀងធ្លាក់តិចតួច បំ ផុត។ទឹក ទន្លេមេគង្គចាប់ផ្តើមហូរចូលទន្លេសាប នៅពេលកម្ពស់ទឹកនៅចតុមុខឡើងដល់ ៣ ម៉ែត្រ។

យោងតាមព្រឹត្តបត្រព័ត៍មាន និងព្យាករណ៍កម្ពស់របស់ក្រសួងធនធានទឹក និងឧតុនិយមថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០បានបង្ហាញឱ្យឃើញថានៅខេត្តក្រចេះ ទឹកមានកម្ពស់៩.១២ម៉ែត្រខ្ពស់ជាងថ្ងៃទី២៤មិថុនា០.១២ម៉ែត្រនៅខេត្តកំពង់ចាម ទឹកមានកម្ពស់៤.១២ម៉ែត្រខ្ពស់ជាងថ្ងៃទី២៤មិថុនា០.២២ម៉ែត្រ នៅចតុមុខ ទឹក មា នកម្ពស់២.៣៦ម៉ែត្រខ្ពស់ជាងថ្ងៃទី២៤មិថុនា ០.២០ម៉ែត្រ ។ នៅបឹងទន្លេសាប ទឹកមានកម្ពស់០.៥២ម៉ែត្រស្មើថ្ងៃទី២៤មិថុនា។

រំលឹកឱ្យដឹងថាក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី១៩ខែ ឧស ភា ឆ្នាំ២០២០ បាន ជូន ដំណឹងស្តីពីការព្យាករកម្ពស់ ទឹក ជំនន់ទន្លេមេគង្គ លើក ទី១ សម្រាប់រដូវ វស្សាឆ្នាំ ២០២០ ដោយយោងតាមការសង្កេតពិនិត្យទៅ លើបាតុ ភូត ធម្មជាតិនិងការព្យាករ តា ម រយៈ ENSO Forecast ថា ចាប់ពីខែមិថុនាដល់ខែ តុ លា ឆ្នាំ២០២០ បាតុ ភូត Neutral មាន៦០ភាគរយ បាតុភូត El Nino មាន១០ភាគ រយ និងបាតុភូតLaNinaមាន៣០ភាគរយដែលស្ថានភាពបែបនេះធ្វើឲ្យភ្លៀងអាចមាន ក្នុងកម្រិត ពី មធ្យមទៅច្រើនទាំងនៅក្នុងអាងទន្លេមេគង្គលើ និង នៅ ក្នុង ប្រទេស កម្ពុជា។

សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកលឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមបានសរសេរបានបញ្ជាក់យ៉ាងដូច្នេះថា ការព្យា ករទឹកជំនន់ទន្លេមេគង្គលើកទី១ប្រចាំឆ្នាំ២០២០ ដោយយោងលើស្ថានភាព ទឹក ទន្លេមេគង្គក្នុងរដូវប្រាំងកន្លងទៅ កត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនង រវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករ លើកទី១បង្ហាញថានៅ ស្ថានីយជលសាស្ត្របាសាក់-ចតុមុខនាឆ្នាំ២០២០នេះទឹក អាចឡើងដល់កម្ពស់ ៩.៧០ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម ៕