មើលវីដេអូនេះចាស់របស់ ឱក សុគន្ធកញ្ញា បងប្អូនច្បាស់ជាយំតាមនាងហើយក៏អស់ចម្ងល់បានខ្លះរឿងថា«កូនមិនស្គាល់ឪ» (មានវីដេអូ)

47
Looking for Arab Singles? Check out ArabMatchmaking.com

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលខ្លាំង ពេញបណ្ដាញសង្គម និងមហាជន ខណៈដែលនៅពេលថ្មីៗនេះ បុរសម្នាក់មានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «ឱក បូនី» (Aok Bony) បានបង្ហាញសារខ្លីមួយ ប៉ុន្តែបង្កប់អត្ថន័យជ្រាលជ្រៅ ចង់បញ្ជាក់ឲ្យមហាជនដឹងថា តារាចម្រៀងល្បីឈ្មោះ គឺអ្នកនាង ឱក សុគន្ធកញ្ញា ជាកូនស្រីដែលមិនស្គាល់ឪពុករបស់ខ្លួន។ ប៉ុន្តែជាប្រតិកម្មមកវិញ ឱក សុគន្ធកញ្ញា ហាក់បញ្ចេញអាការៈខឹងឆួលពេញបេះដូង ពេលឮពាក្យនេះ ហើយចង់ឲ្យឪពុកផ្ដល់ចម្លើយមកថា ហេតុអ្វីនៅសុខៗ បែរជាមកបង្ហោះពាក្យថា «កូនមិនស្គាល់ឪ» នេះឡើង?

គណនីហ្វេសប៊ុកឈ្មោះ «ឱក បូនី» (Aok Bony) បានសរសេរបង្ហោះ ដោយភ្ជាប់ជាមួយនឹងរូបថតមង្គលការរបស់ ឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមីថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ»។ តាមរយៈប្រយោគមួយឃ្លានេះ បានធ្វើឲ្យមហាជនសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ដោយមិននឹកស្មានថា រឿងរ៉ាវដែលបានកប់ទុករាប់ឆ្នាំមកហើយនោះ បែរជាត្រូវលើកបើកកកាយ យកមកនិយាយរំឭកឡើងវិញ ទាំងដែលកូនស្រីកំពុងជោគជ័យ ក្នុងជីវិតទៅហើយនោះ។

ដោយឡែកងាកមកមួយវីដេអូមួយ ដែលបានបង្ហោះជាយូរមកហើយ ដែលអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ពីទុក្ខលំបាកខ្លួន ភាពតស៊ូក្នុងជីវិត លើឆាកតន្រ្តីមួយ យ៉ាងដូច្នេះថា៖ រឿងបរាជ័យទី១ បែកបាក់គ្រួសារ តាំងពីនៅក្មេង តស៊ូរៀនផង មើលប្អូន ខ្លួនជាស្រីខំពុះពាររៀន ដោយឪពុកចាកចេញ ម្តាយម៉េម៉ាយចិញ្ចឹមគ្រួសារទាំងមូល នៅពេលនោះខ្លួនប្តេជ្ញាថា នឹងរ៉ឹងប៉ឹង ជួយគ្រួសារមួយនេះ ដោយមិនពឹងពាក់កម្លាំងមនុស្សប្រុសនោះទេ។