ថាម៉េច? WHO និយាយថា យ៉ាងហើចណាស់១ឆ្នាំទៀត ទើបយើងអាចមានវ៉ាក់សាំងការពារជំងឺកូវីដ១៩

10
Looking for Arab Singles? Check out ArabMatchmaking.com

ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា វាមិនប្រាកដថាអ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺ COVID-19 បានភ្លាមៗ ប៉ុន្តែវាអាចចំណាយពេលមួយឆ្នាំមុនពេល វាត្រូវបានគេបង្កើតរួចរាល់។ ថ្លែងតាមរយៈសន្និសីទតាមរយៈវីដេអូទៅកាន់សមាជិកសភា មកពីគណៈកម្មាធិការសុខភាពរបស់សភាអឺរ៉ុប លោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រសិនបើ វ៉ាក់សាំងបែបនេះក្លាយជាការពិត វាគួរតែក្លាយជារបស់សាធារណៈគ្រប់គ្នាអាចទទួលបាន។

លោក Tedros Adhanom Ghebreyesus បាននិយាយថា៖«វាពិតជាលំបាកណាស់ក្នុងការនិយាយដោយប្រាកដថាយើងនឹងមានវ៉ាក់សាំង»។ គាត់បាននិយាយថា៖ «យើងមិនដែលមានវ៉ាក់សាំងសម្រាប់ វីរុសកូរ៉ូណានោះទេ។ ដូច្នេះដោយក្ដីសង្ឃឹមថានឹងរកវាឃើញ វានឹងក្លាយជាវ៉ាក់សាំងដំបូងគេ»។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកមានថ្នាំបេក្ខភាពជាង ១០០ រួចមកហើយសម្រាប់វ៉ាក់សាំង COVID-19 ដែលក្នុងនោះមាន ១ ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ជឿនលឿន។

លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាយើងនឹងមានវ៉ាក់សាំង ការប៉ាន់ស្មានគឺយើងអាចនឹងមានវ៉ាក់សាំងក្នុងរយៈពេល១ឆ្នាំ។ ប្រសិនបើបង្កើនល្បឿនវាអាចនឹងតិចជាង នេះ ប៉ុន្តែមិនមែនក្នុងរយៈពេលពីរបីខែខាងមុខទេ។ នោះហើយជាអ្វីដែលអ្នកវិទ្យាសាស្ត្រកំពុងនិយាយ»៕

ប្រភព៖ Khmernote ដកស្រងចេញពី៖ Channel News Asia