អ្នកនាង ទ្រីដាណា បានបង្ហោះរូបភាពដ៏ស្រស់ស្អាត និងទ្រព្យសម្បត្តិដោយបង្ហោះខ្លឹមសារយ៉ាងរំជួលចិត្តបែបនេះថា…

13
Looking for Arab Singles? Check out ArabMatchmaking.com

រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច យោងតាម Account FB Page របស់អ្នកនាងទ្រីដាណា បានបង្ហោះ រូបភាពដ៏ស្រស់ស្អាត និងទ្រព្យសម្បត្តិដោយបង្ហោះខ្លឹមសារយ៉ាងរំជួលចិត្តបែបនេះថា៖

បើយើងកំពុងតែដើរទៅហើយ គ្រាន់តែយឺតតិច កុំព្រួយចិត្តអី ព្រោះទៅមុខ យើងអាចនឹងជួបផ្លូវណាមួយ ដែលយល់ថាអាចដើរលឿនជាងនេះ ឬក៏ជួបរឿងអីមួយ ដែលយើងនឹកស្មានមិនដល់ ឧទាហរណ៍ថារើសបានកំណប់អីចឹងទៅ ហេហេហេ😂😂😂ថាលេងទេ កុំពឹងលើកំណប់ហ្នឹង គេរើសអស់ហើយ។ តែបើយើងមិនដើរសោះ នៅចាំមើលនេះ ចាំមើលនោះ មិនអាចដល់ទេ ក៏មិនអាចជួបអីដែរ គឺនៅតែដដែលហ្នឹង។ គេមិនភ័យអារឿងដើរទៅមុខយឺតៗទេ គេភ័យតែរឿងនៅមួយកន្លែងតើ។

ដែលឃើញខ្យងអត់ តិកតក់ៗ តែដល់គោលដៅ 💪💪💪ឯសត្វខ្លះទៀត អាចតែខ្លួនឯងលឿន តែមិនព្រមទៅមុខទេ ដល់ពេលចេញដំណើរ ជួបឧបសគ្គបន្តិច ក៏ខូចការបាត់។ ការចាប់ផ្ដើមធ្វើអីក៏ដោយ វាមិនងាយស្រួលទេ ហើយក៏វាមិនសុខដូចនៅមួយកន្លែងដែរ តែត្រូវចាំថា បើយើងមិនទៅមុខ យើងក៏មិនទទួលបានអីថ្មី ឃើញអីថ្មីៗដែរ។ កុំរកសុខច្រើនពេក ព្យាយាមហត់មុនទៅ ចុងក្រោយបានដឹងថា វេទនាដដែល ហាហាហា😂 តែវេទនាដោយសាររវល់មានសព្វគ្រប់ វាប្រសើរជាងគ្មានអីសោះ៕