នោះមានរឿងអ្វីកើតឡើងចេះ? បានជារដ្ឋបាលភ្នំពេញ ព្រមានបិទអាជីវកម្មហាង KFC សាខាកម្ពុជាក្រោម…

រាជធានីភ្នំពេញ៖ យោងតាមលិខិតមួយច្បាប់ដែលបានចុះផ្សាយនៅលើទំព័រ Facebook រដ្ឋាករស្វយ័ត គ្រប់គ្រង សំរាម និងសំណល់រឹង រាជធានី ភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ហាង KFC សាខាកម្ពុជាក្រោម បានជំពាក់បំណុលថ្លៃប្រមូលសំរាម និងសំណល់រឹង ចំនួន៥ខែមកហើយ ដែលខកខានមិនបានបង់ ហើយបំណុលសរុបកើនដល់ ១លាន៣សែនរៀល ឯណោះ។

រដ្ឋាករស្វយ័ត គ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ បានរៀបរាប់ថា៖ “ជម្រាបជូន លោកលោកស្រី ប្រធានគ្រប់គ្រង KFC សាខាកម្ពុជា ក្រោម សូមអញ្ជើញធ្វើការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដែលខកខានមិនបានទូទាត់រយៈពេលប្រាំខែមកហើយ។ ” ក្នុងលិខិត នោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានទុកពេលអោយហាង KFC សាខាកម្ពុជាក្រោម រយៈពេល១៥ថ្ងៃ បើមិនដូច្នេះទេ នឹងត្រូវចាត់វិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន៕