អាសូរណាស់! ដោយសារឆ្លង និងស្លាប់ច្រើនពេក នៅប្រេស៊ីលសាកសពអ្នកជំងឺកូវីដ ១៩ មួយចំនួនត្រូវគេច្រកចូលថង់ដាក់សម្រាម ហើយដាក់តម្រៀបគ្នាជាមួយអ្នកជំងឺ ព្រោះតែ…

ប្រេស៊ីល៖ ប្រទេសប្រេស៊ីលកំពុងតែមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ ក្រោយតួលេខអ្នកជំងឺសរុបនៅក្នុងប្រទេសមួយនេះបានឡើង ជាង ១ លានករណី។ នៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសប្រទេសប្រស៊ីលគឺពេញដោយអ្នកជំងឺកូវីដ ១៩ និងសាកសពជនរងគ្រោះដែលគេមិនអាច ព្យាបាលបាន។

ព្រោះតែចំនួនអ្នកជំងឺនិងសាកសាពមានច្រើនលើសពីកម្រិតដែលអាជ្ញាធរអាចគ្រប់គ្រងបានមានរូបភាពមួយបានបង្ហាញថាមានសាកសពមួយចំនួនត្រូវបានគេយកទៅដាក់នៅក្នុងថង់ខ្មៅសម្រាប់ដាក់សម្រាម និងដាក់តម្រៀបនៅក្បែរគ្រែអ្នកជំងឺតែម្តង។ អ្នកដែលបានឃើញរូបភាពនេះហាក់ស្លុតចិត្តយ៉ាង ខ្លាំង តែយ៉ាងណាក្តីខាងមន្ទីរពេទ្យត្រូវតែបង្ខំចិត្តធ្វើដូចនេះព្រោះតែគេគ្មានកន្លែងដាក់សាកសពគ្រប់គ្រាន់នោះទេ។

បើតាមសារព័ត៌មាន dailymail បានបញ្ជាក់ថា រូបភាពនេះត្រូវបានគេថតនៅក្នុងមន្ទីរពេទ្យក្រុង Rio de Janeiro ភាគខាងត្បូងនៃប្រទេសប្រេស៊ីល ។ ក្រៅតែមានរូបភាពសាកសពដ៏រំជួលចិត្តនេះក៏មានដែររូបភាពដែលបង្ហាញអំពីកុងតឺន័រចំនួន ៣ នៅខាងក្រៅមន្ទីរពេទ្យសម្រាប់ដាក់សាកសព ដោយកុងតឺន័រនីមួយៗអាចផ្ទុកសាកសពបានចំនួន ៧៥ សាកសព។

សូមបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោល ហើយគិតមកទល់នឹងថ្ងៃទី២៦ ខែមិថុនានេះ ប្រេស៊ីលមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១,២៣៣,១៤៧ ករណី និងស្លាប់ចំនួន ៥៥,០៥៤ ករណីផងដែរ៕

អត្ថបទ៖ ភក្តី (Khmernote.com) ប្រភព៖ dailymail