ខ្លោចចិត្តណាស់! ទាស់សម្តីគ្នាតិចតួច ស្ត្រីម្នាក់មានផ្ទៃពោះ៣ខែ លោតពីអាគារបុរីកីឡាជាន់ទី៦ បណ្តាលឲ្យ.. (មានវីដេអូ)

365
Looking for Arab Singles? Check out ArabMatchmaking.com

ភ្នំពេញ : ស្ត្រីដែលមានផ្ទៃពោះ៣ខែបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើអាគារកម្ពស់៦ជាន់មកទើរសំយ៉ាបជាន់ទី៣ បង្កឱ្យមានការ ភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវ ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ស្ដ្រីពោះធំបីខែម្នាក់មិនដឹងមានវិបត្ដិអ្វីនោះទេ បានសម្រេចចិត្តលោតពីលើអគារជាន់ទី៦ ធ្លាក់ទើរមកជាន់ទី៣ បណ្ដាលឲ្យស្លាប់។

មុនពេលកើតមុនពេលកើតហេតុគេឃើញក្រុមគ្រួសារស្ដ្រីខាងលើមានការជួបជុំគ្នា បានប្រហែលមួយសន្ទុះក្រោយមកក៏ស្ដ្រីខាងលើមិនដឹងមានរឿងអ្វី បានលោតពីលើអគារជាន់ទី៦ មកទើរនៅជាន់ទី៣ បណ្ដាលឲ្យស្លាប់មុនបញ្ជូនទៅមន្ទីរពេទ្យយ៉ាងអាណោចអាធ័ម។សមត្ថកិច្ចក៏ចុះមកដល់ចំណុចកើត ហេតុបានធ្វើការទាក់ទងខាងជំនាញកោសល្យវិច័យរួចក៏ប្រគល់សពឲ្យសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖