អាណិតណាស់! នារីរូបស្រស់ត្រូវរថយន្តបុកអូសជាង៣០ម៉ែត្រ ដែលគេស្គាល់ថាជាតារាហ្វេសប៊ុកម្នាក់បណ្ដាលឲ្យស្លា (មានវីដេអូ)

53
Looking for Arab Singles? Check out ArabMatchmaking.com

នារីរូបស្រស់សោភាម្នាក់ដែលគេស្គាល់ឈ្មោះក្នុងហ្វេសប៊ុកថា “Ah Jruy“ ត្រូវបានរថយន្តបុកអូសនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ខណៈពេលជិះម៉ូតូ PCX មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 1I-7873 ដែលមានបុរសម្នាក់ទៀតជាអ្នកឌុប បានរងរបួសធ្ងន់ បែកមុខបែកមាត់រលាត់ដៃរលាត់ជេីងពេញមួយតួខ្លួនតែម្ដង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ បន្ទាប់ពីពួកគេទាំងពីរនាក់ធ្វេីដំណេីរឆ្លងកាត់ផ្លូវបំបែកជាបួន ។

ភ្លាមៗនោះរថយន្តបង្កហេតុសមត្ថកិច្ចពុំទាន់ស្កាល់អត្តសញ្ញាណឡេីយ ក្រោយពីបានបុកអូសម៉ូតូខាងលេី នឹងសពជាង៣០ម៉ែត្រហើយបេីករត់គេចខ្លួនបាត់ ហេតុការណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់យ៉ាងខ្លាំងនៅចំណុចផ្លូវបែកជាបួន លេីផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នាវេលាម៉ោងជាង១យប់រំលងអាធា្រត ឈានចូលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០នេះ ។

បច្ចុប្បន្ន ផ្នែកជំនាញបានធ្វើការវាស់វែង ស្រាវជ្រាវរកក្រុមគ្រួសារ នឹងបន្តឆែកកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរកន្លែងកេីតហេតុ ដេីម្បីរកអត្តសញ្ញាណរថយន្តបង្កផងដែរ។ ប្រភព បង ម៉េង អ្នកសារព័ត៌មាន