ចប់បាត់!! ឥណ្ឌាពេលនេះមានករណីកូវីដ១៩ កើនឡើងដល់ ៥០ ម៉ឺននាក់ ហើយរំពឹងថាកើនដល់ ១លាននាក់ នៅចុងខែក្រោយនេះ

14
Looking for Arab Singles? Check out ArabMatchmaking.com

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាគិតមកទល់ ពេលនេះ មានករណីនៃជំងឺ COVID-19 សរុបលើសពី ៥០០,០០០ ករណី ដោយរកឃើញអ្នកឆ្លងថ្មីចំនួន ១៨៥,០០នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។

ក្នុងនោះផងដែរអាជ្ញាធរបាននិយាយថា មានការស្លាប់ថ្មីៗបន្ថែមចំនួន ៣៨៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនស្លាប់សរុបរបស់ ឥណ្ឌាកើនដល់ ១៨,៥០០នាក់។

តួលេខនៃការឆ្លងជំងឺ COVID-19 របស់ឥណ្ឌាមានការកើនឡើងខ្លាំង ប៉ុន្តែវាមិនទាន់ដល់ចំណុចកំពូលរបស់វានោះទេ ដូច្នេះពួកគេរំពឹងថា ជំងឺនឹងឆ្លង ដល់ចំណុចកំពូលរបស់នៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ហើយដល់ពេលនោះឥណ្ឌាអាចមានករណីលើសពី ១លាន មុនចប់ខែកក្កដា។

ប្រទេសនេះក៏ទើបតែបើកទ្វារវិញដែរ ប៉ុន្តែករណីឃើញមានការកើនឡើងជាងមុនចាប់តាំងពីបើកសេដ្ឋកិច្ចវិញ ហើយវាបានបង្ខំឱ្យរដ្ឋមួយចំនួនចាប់ផ្ដើមបិទទ្វារឡើងវិញ៕

ប្រភព៖ Khmernote