តាមពិត នាយករដ្ឋមន្ត្រី វ័យក្រមុំ ដ៏ក្មេងវ័យរបស់ ដាណឺម៉ាក នឹងពន្យារពេលរៀបការ ក្រោមហេតុផលទាំងនេះ…

20
Looking for Arab Singles? Check out ArabMatchmaking.com

ដាណឺម៉ាក៖ លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក បានប្រកាសពន្យារពេលរៀបអាពាហ៍ពិពាហ៍ ដើម្បីចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាអឺរ៉ុបដើម្បីពិភាក្សាពីបញ្ហាកូវីដ១៩នៅខែក្រោយ ។ លោកស្រីបានប្រកាសដូច្នេះ នៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

កាលពីឆ្នាំ២០១៩ លោកស្រី Mette Frederiksen បានក្លាយជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងបំផុត នៅប្រទេសដាណឺម៉ាក ដែលលោកស្រីមាន អាយុត្រឹមតែ ៤១ឆ្នាំប៉ុណ្ណោះ។ លោកស្រី គ្រោងរៀបអាពាហ៍ពិពាហ៍ជាមួយលោក Bo Tengberg ។

ក្នុងសារលើ Instagram លោកស្រីបានសរសេរថា៖ “ខ្ញុំនឹងរៀបការជាមួយបុរសម្នាក់នេះ […] កិច្ចប្រជុំនៅក្រុងប្រ៊ុចសែល នឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ខែកក្កដា ដូច្នេះពួកយើង បានសម្រេចចិត្តពន្យារពេលអាពាហ៍ពិពាហ៍របស់ពួកយើង […] ខ្ញុំត្រូវធ្វើការងាររបស់ខ្ញុំ និងដើម្បីការពារផលប្រយោជន៍របស់ប្រទេសដាណឺម៉ាក”។

សូមជម្រាបថា ប្រទេសដាណឺម៉ាក រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាង ១២០០០នាក់ និងស្លាប់ ៦០៣នាក់៕