អាសូរណាស់! នារីដ៏ស្រស់ស្អាតម្នាក់មិនដឹងមានរឿងអ្វី បានបើករថយន្តធ្លាក់ទឹកបឹង ហើយត្រាំក្នុងទឹកជិត១ម៉ោង បណ្តាលឲ្យនាង..

45
Looking for Arab Singles? Check out ArabMatchmaking.com

រាជធានីភ្នំពេញ៖ នារីម្នាក់មិនដឹងមានរឿងអ្វី បានបើករថយន្តកាម៉ារីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-7274 ធ្លាក់ទឹកបឹងទទឹងថ្ងៃ ដែលមានទី តាំងស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ទល់មុខជីបម៉ុងលែនម៉ាក ស្ថិតក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោងជាង១២រំលងអាធ្រាតឈានចូល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ អស់រយៈពេលជិត១ម៉ោងទើបបងប្អូនដែលបានឃើញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជា អកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

នារីដែលស្លាប់មានឈ្មោះ មាន ចន្ទវលក្ខណ៍ អាយុជាង៣០ឆ្នាំ។ សពនារីនោះត្រូវបានស្រង់យកចេញពីរថយន្តប្រគល់អោយក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។ ចំពោះរឿងរ៉ាវនៃការបើករថយន្តធ្លាក់បឹងទទឹងថ្ងៃពីសំណាក់នារីខាងលើពុំទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ៕

ប្រភព៖ Khmernote