មើលហើយក្ដុកក្ដួលណាស់! ខាត់ សុឃីម និងប្អូនៗ នាំគ្នារាំឆៃយ៉ាំបណ្តើរ យំបណ្តើរ ជូនឪពុក (មានវីដេអូ)

22
Looking for Arab Singles? Check out ArabMatchmaking.com

ភ្នំពេញ៖ គឺជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង ចំពោះតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម ដោយបានជួបទុក្ខធំដែលលោកឪពុក ជាទីស្រលាញ់របស់នាង បានទទួលមរណៈភាពកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីជ្រាបពីដំណឹងដ៏ក្រៀមក្រំបែបនេះហើយបណ្ដាសិល្បករសិល្បការិនី ព្រមទាំងហ្វេនៗជាច្រើន បានចូលមកផ្ញើសារលើកទឹក ចិត្ត ក៏ដូចជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះនាង និងក្រុមគ្រួសាររបស់នាងទាំងមូលថែមទៀតផង។

ជាក់ស្ដែងនៅក្នុងពិធីបុណ្យ ៧ថ្ងៃ លោកឪពុករបស់ អ្នកនាង ខាត់ សុឃីម បានធ្វើឲ្យមហាជនជាច្រើន មានការដក់ជាប់ក្នុងអារម្មណ៍លាយឡំ និងភាពក្ដុកក្ដួល ជាមួយនឹងទិដ្ឋភាពនេះផ្ទាល់ដោយនៅក្នុងនោះនាងព្រមទាំងសមាជិកគ្រួសារបាននាំគ្នាច្រៀងចម្រៀងជូនឪពុករបស់ខ្លួន ដែល ជាបទភ្លេងឆៃយ៉ាំ ព្រមទាំងនាំគ្នារាំទៅតាមចង្វាក់ភ្លេងថែមទៀត ដែលធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរពីទឹកចិត្ត និងក្ដីស្រលាញ់ ដែលមានចំពោះលោកឪពុកផងដែរ៕ (ប្រភព៖ Khmerload)

សូមទស្សនាវីដេអូខាងក្រោម៖