ឃើញវីដេអូនេះ ហួសចិត្តម៉ង! លោក គឹមហេង មិនបានចាត់ទុកនារីរងគ្រោះជាសង្សារទេ គ្រាន់តែជាស្រីស្នេហ៍ប៉ុណ្ណោះ

ដូចដែលប្រិយមិត្តបានបានដឹង និងសង្វេកចិត្តរួចហើយ ចំពោះនារីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលមាន គណនីហ្វេស ប៊ុកឈ្មោះ Ah Jruy ត្រូវស្លាប់យ៉ាងអាណោចអាធ័ម ជាទីបំផុត បន្ទាប់ពីនាងជិះម៉ូតូ ជាមួយ សង្សារ ត្រូវរថយន្តមិនស្គាល់ អត្តសញ្ញាណបុកយ៉ាងពេញទំហឹង កាលពី វេលាម៉ោងប្រហែល ១ រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវ៣១០ ក្នុង សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅក្នុងអំឡុងក្រោយហេតុការណ៍កើ តឡើងផងដែរ គេក៏បានឃើញថា សង្សាររបស់ នាងហាក់ពុំរង របួសធ្ងន់ធ្ងរខ្លាំងនោះទេ ដោយរូប គេនៅមានស្មារតី ចុចទូស័ព្ទ អាចដើរបានធម្មតា និង សូម្បីដើរ ទៅលើម៉ូតូទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញ វីដេអូគេបង្ហោះ បង្ហាញស កម្មភាព បុរសជាសង្សាររូបនេះ នៅអាចដើរបាន និងសូម្បីទៅលើកម៉ូតូ ប៉ុន្តែ បែរជាបង្ហាញកាយវិការហាក់ខ្លាំង ចង្អុលសារព័ត៌មាន មិនឲ្យថត ខណៈដើរ ចូលទៅក្នុងរថយន្តសង្គ្រោះ បានធ្វើឲ្យមនុស្សជាច្រើនរិះគន់ ដោយក្នុ នោះ មានការលើកឡើងថា៖

«សង្សារស្លាប់មួយទាំងមូលបែរជាទៅ លើកម៉ូតូ ! ហាមគេកុំថតតើមុខមាត់ហ្នឹងសំខាន់ជាងជិវិតសង្សារទៀតឬ?», «ឃើញអ្នកសារព័ត៌មានឡាយ ក៏ហួសចិត្តនឹង បុរសហ្នឹងណាស់ងើបឡើងដើ មករកតែ ម៉ូតូរហូត អត់មានទៅមើលសង្សារខ្លួន ដែលស្លាប់ សោះ ទម្រាំបានធ្វើប្ដីប្រពន្ធវេទនា ជាងហ្នឹងទៅទៀត មើលទៅ បើខាងប្រុសចរិត បានចឹង» ។

អ្នកខ្លះទៀតថា «បើថាដើរមិនរួចដេកមួយក ន្លែងកម្រើកខ្លួនមិនបានមិនតូច ចិត្តសូម្បីបន្តិច តែនេះដើរបាន នៅដឹងម៉ូតូដួល បាន ន័យថានៅ មានសតិនៅឡើយ តែគ្មានទឹកចិ ត្តអាឡោះអាល័យ»។ រីឯខ្លះទៀត ព្រោះតែមើល ទៅឆ្អែតចិត្តពេក ក៏ដាក់មួយម៉ាត់ធ្ងន់ថា៖ «បើកម៉ូតូភ្លើរបណ្តាលឲ្យស្លាប់កូន គេហើយ នៅមិនអើពើនឹងគេទៀត អាសូរតែខ្លួនឯងសង្ហារទៅមិនថាទេ»។

ជាការពិតណាស់ យុវជន សម័យ នេះ គេតែងតែសង្កេតឃើញ ជិះម៉ូតូលឿនៗណាស់ ដោយបើកវ៉ាជែងគ្មានខ្លាចគ្រោះថ្នាក់សោះឡើយ ។ តែក្នុងករណីនេះ យើងក៏មិនអាចស្តី បន្ទោសទៅ លើភាគីណានោះទេ ព្រោះហេតុការណ៍នេះ ពុំត្រូវបានឃើញច្បាស់ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា យុវតីដែល បានស្លាប់មាន ឈ្មោះ គ្រី សុដាឡែន (គណនីហ្វេសប៊ុក Ah Jruy) អាយុ ១៨ ឆ្នាំ រៀន ថ្នាក់ទី១២ នៅវិទ្យាល័យទួលទំពូងស្នាក់ នៅក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅ ខេត្តបាត់ដំបង។ ចំណែកសង្សាររបស់ នាងរងរបួស យ៉ាង ដំណំ មានឈ្មោះ ទៀប គឹមហេង អាយុ ២០ ឆ្នាំ ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 ៕

ចង់ជ្រាបច្បាស់យ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ៖