គួរឲ្យសោកស្តាយណាស់!!! ត្រីផ្សោតធំមួយក្បាល ត្រូវបានគេប្រទះឃើញងាប់ មិនទាន់ដឹងពីមូលហេតុ

15
Looking for Arab Singles? Check out ArabMatchmaking.com

យោងតាមហ្វេប៊ុកមួយបានសរសេររៀបរាប់ថា៖ ស្រុកស្ទឹងហាវ-មន្ត្រីមូលដ្ឋានប្រាប់ថា ត្រីផ្សោតធំមួយក្បាលដែលមានទម្ងន់ធ្ងន់យ៉ាងតិចប្រហែល១០០គីឡូក្រាម ឃើញងាប់អណ្តែតមកលើដីឆ្នេរកែវផុសក្នុងឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩មិថុនា២០២០។

ភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំអោយត្រីផ្សោតសមុទ្រនេះងាប់នៅឡើយ រង់ចាំខាងជំនាញជលផលចុះពិនិត្យ៕