ដឹងទេ!!! តើធ្វើបែបណាដើម្បីបានគោរម្យងារជា “ឧកញ៉ា”?

39
Looking for Arab Singles? Check out ArabMatchmaking.com

យោងអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ត្រង់មាត្រា២ បានចែងថា៖ “សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកាឬសំភារៈ មានតម្លៃលើសពីដប់ម៉ឺនដុល្លារអាមេរិក (100,000 $) ឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ និងត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតដំកល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរម្យងារជា «ឧកញ៉ា»”។

ប៉ុន្តែនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ ឆ្នាំ១៩៩៤ វិញ ដោយមាត្រា១ថ្មី បានចែងថា៖ “សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពីដប់ម៉ឺនដុល្លារអាមេរិក (100,000 $) ឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១។ សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពីហាសិបម៉ឺនដុល្លារអាមេរិក (500,000 $) ឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរម្យងារជា «ឧកញ៉ា‍»”។

ដូច្នេះមានន័យថា បច្ចុប្បន្ននេះដើម្បីទទួលបានគោរម្យងារជា “ឧកញ៉ា” គឺទាល់តែបុគ្គលរូបនោះធ្វើអំណោយជូនរដ្ឋ មានតម្លៃលើសពី ៥០ម៉ឺនដុល្លារឡើងទៅ។ បើតាមនាយកដ្ឋានឥស្សរិយយស នៃទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះគោរម្យងារឧកញ៉ា គឺមានដូចជា “ឧកញ៉ា”, “អ្នកឧញ៉ា” និង “លោកអ្នកឧកញ៉ា”៕