កុំប្រហែសឱ្យសោះ!!! ពេលនេះប្រទេសចិន ដាក់មនុស្សកន្លះលាននាក់ក្នុងវិធានការបិទប្រទេស ខណៈករណីឆ្លងវីរុសកូរ៉ូណាកើនឡើងជាថ្មី

1887
Looking for Arab Singles? Check out ArabMatchmaking.com

ការឆ្លងជំងឺ COVID-19 ជាក្រុមថ្មីៗ បានបង្ខំឲ្យក្រុមអាជ្ញាធរចិនអនុវត្តន៍វិធានការ បិទប្រទេសតឹងរ៉ឹងនៅក្នុងខេត្តមួយជិតរដ្ឋធានីប៉េកាំង។ ក្រុមមន្ត្រីបានព្រមានថា ការផ្ទុះរាលដាលវីរុសកូរ៉ូណានៅតែមានសភាពធ្ងន់ធ្ងរ និងស្មុគស្មាញ។

ក្រុមមន្ត្រីសុខភាពចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ស្រុកអានស៊ីនដែលមានចម្ងាយប្រហែល ១៥០គីឡូម៉ែត្រពីទីក្រុងប៉េកាំងនឹងត្រូវបិទ និងគ្រប់គ្រងទាំងស្រុង ដូចគ្នាទៅនឹងវិធានការតឹងរ៉ឹងនានា ដែលបានអនុវត្តន៍ទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតសកល ក្នុងទីក្រុងអ៊ូហានកាលពីដើមឆ្នាំនេះដែរ។

ក្រុមការងារពិសេសបង្ការជំងឺរាតត្បាតសកលរបស់ទីក្រុងនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មានតែមនុស្សម្នាក់ប៉ុណ្ណោះ ក្នុងមួយគ្រួសារ ដែលនឹងត្រូវបានអនុញ្ញាតឲ្យចេញទៅខាងក្រៅម្ដងក្នុងមួយថ្ងៃ ដើម្បីទិញរបស់ចាំបាច់ដូចជាចំណីអាហារ និងថ្នាំពេទ្យជាដើម។ វិធានការនេះមានឡើង បន្ទាប់ពីមានការឆ្លងវីរុសចំនួន ១៤ករណីត្រូវបានគេរាយការណ៍កាលពី ២៤ម៉ោងកន្លងទៅនៅក្នុងទីក្រុងប៉េកាំង ដែលនាំឲ្យអ្នកឆ្លងសរុបកើនឡើងដល់ ៣១១នាក់នៅក្នុងទីក្រុងដែលមានពលរដ្ឋរស់នៅជាង ២០នាក់៕