ព្រឺសម្បុរខ្ញាក! ពេលមើលវីដេអូ បញ្ជាន់រូប ផ្កាយ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ថ្ងៃមុន (មានវីដេអូ)

53
Looking for Arab Singles? Check out ArabMatchmaking.com

ភ្នំពេញ៖ រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីពេលថ្មីៗនេះ ដែលត្រូវបានគេស្កាល់ថា ជាតារាសម្ដែងវ័យក្មេង ដែលមាន ឈ្មោះថា ចាន់ សម្បត្តិរតនផ្កាយ ដោយមូលហេតុមកពីឡានមួយគ្រឿងសំដៅដេញបុកម៉ូតូរូបគេបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ទាំងនៅក្មេងវ័យ។

ជុំវិញក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតរួចមក បានធ្វើឲ្យមហាជន មិត្តភក្ដិ និងក្រុមគ្រួសារមានការសោកស្ដាយ អាណិតអាសូរដល់រូបគេជាខ្លាំង។ គួរបញ្ជាក់ផងដែរថា ចាន់ សម្បត្តិរតនផ្កាយ បានស្លាប់កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ កាលពីពេលថ្មីៗនេះផងដែរ។

ជាក់ស្ដែង ក្រោយតារាវ័យក្មេងនេះ បានស្លាប់មិនបានប៉ុន្មានផង ស្រាប់តែក្រុមគ្រួសារ សម្បត្តិរតនផ្កាយ បានទៅមើលគ្រូសារចូលរូប ដើម្បីចង់ដឹងពីមូលហេតុ និង ការអាឡោះអាល័យរបស់រូបគេ ដែលបានស្លាប់ទាំងវ័យក្មេងបែបនេះ។ ដោយនៅក្នុងវីដេអូដែលទើបតែផុស មើលហើយព្រឺសម្បុរ ហើយសឹងតែទប់ទឹកភ្នែកមិនបាន ដោយសារខាងក្រុមគ្រួសារទ្រហោយំសឹងតែបោកខ្លួន ដោយការនឹករលឹកដល់កូនប្រុស។

ហើយនៅក្នុងវីដេអូ ដែលអន្ទងព្រលឹងចូលខ្លួនដល់អ្នកគ្រូចូលរូបនោះរួច ព្រលឹង សម្បត្តិរតនផ្កាយ បានយំសោករៀបរាប់ពីទុក្ខលំបាកខ្លួនទៀតផង៕

ប្រភពវីដេអូ៖ Sokun David

ចង់ដឹងកាន់តែច្បាស់វីដេអូខាងក្រោម៖

សូមរំលឹកថាកាលពីយប់ម្សិលមិញនេះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ មានករ ណី គ្រោះ ថ្នាក់ ចរាចរណ៍មួយបានកើតឡើង ដែលបណ្ដាលធ្វើឲ្យយុវជនម្នាក់ ជាបុគ្គលល្បីមួយរូប នៅក្នុងបណ្ដាញសង្គម TikTok បានស្លា ប់ បាត់ បង់ជីវិតយ៉ាងអាណោច អធម៍ជាទីបំផុត។ ជនរងគ្រោះ មានឈ្មោះ ចាន់ សម្បត្ដិ រតនផ្កាយ ហើយចំពោះហេតុការណ៍នេះ កើតឡើងស្ថិតនៅលើវិថី សម្ដេចប៉ែននុត តាមបណ្ដោយផ្លូវ ៥២៨ កែងផ្លូវ ២៨៩ ក្នុងសង្កាត់ បឹងកក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជាក់ស្តែង បើតាមរយៈប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ៖

«មុនដំបូងមានរថយន្ដមួយគ្រឿងម៉ាក Morning ពណ៍ស មិនចាំស្លាកលេខ បានជិះប្រដេញ ដេញតាមបុកម៉ូតូជនរងគ្រោះខាងលើ ម៉ាក Honda Dream ស៊េរីឆ្នាំ២០២០ ពណ៍ក្រហម ដោយពាក់ស្លាកលេខ ភ្នំពេញ1IC-8992 ហើយដោយភ័យខ្លាំងពេក ជនរងគ្រោះ ក៏បានជ្រុលទៅបុករថយន្ដមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរធម្មតា ម៉ាក TOYOTA Highlander ពណ៍ទឹកប្រាក់ បណ្ដាធ្វើឲ្យខ្លួនរងរបួ ស ធ្ងន់ បែ ក ក្បា ល ធ្លាយ ខួរ រួចក៏ត្រូវបានរថយន្ដសង្រ្គោះបន្ទា ន់បានមកដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុលយុវជនរូបនេះ ក៏បានស្លា ប់ បាត់បង់ ជីវិតតែម្ដង»។

រីឯយុវជនខាងលើ ត្រូវបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត ដែលស្ថិតនៅភូមិ កណ្ដាល ឃុំ កំពង់សឹង ស្រុក ព្រះស្ដច ខេត្ត ព្រៃវែង ក្នុងនោះផងដែរ អ្នកស្គាល់យុវជនខាងលើ ជាច្រើននាក់បានសម្តែងក្តីសោកស្តាយ និងអាឡោះអាល័យ ក៏ដូចជាមរណៈទុក្ខ ដល់ក្រុមគ្រួសារផងដែរ នេះបើតាមវីដេអូដែលផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសបុក៕