Share បន្តចែកគ្នាដឹង WHO បង្ហាញពីរបៀបប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ចៀសផុតពីការឆ្លង..

12
Looking for Arab Singles? Check out ArabMatchmaking.com

(ភ្នំពេញ)៖ តាមរយៈវីដេអូជិត៣នាទី របស់អង្គការសុខភាពពិភពលោក បានបង្ហាញពីរបៀបនៃការប្រើប្រាស់ម៉ាសទំាងរបៀបពាក់ និងរបៀបដោះម៉ាស ដើម្បីធានាបាននូវសុវត្ថិភាពការឆ្លងជំងឺផ្សេងៗ ជា ពិសេសអំឡុងនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩ (COVID-19)។

របៀបពាក់៖ ដំបូងបំផុតយើងត្រូវសម្អាតដៃរបស់យើង ដោយប្រើទឹកអាកុលលាងដៃ ឬក៏ប្រើសាប៊ូជាមួយនិងទឹក រយៈពេល២០-៦០វីនាទី។ បន្ទាប់មក យើងត្រូវយកម៉ាស ដែលប្រុងពាក់ មកពិនិត្យមើលឲ្យ បានល្អិតល្អន់ ប្រសិនបើវាខូច ឬមិនស្អាត គឺកុំប្រើវាជាដាច់ខាត។

ដោយឡែក សម្រាប់ការពាក់ម៉ាសវិញ គឺយើងត្រូវចាប់កាន់ខ្សែសងខាង និងពាក់វាឲ្យគ្របទាំងលើចម្រុះ មាត់ និងចង្កា។ បន្ទាប់មក កុំយកដៃទៅប៉ះម៉ាសឲ្យសោះ ពេលកំពុងពាក់ ដើម្បីកុំឲ្យជាប់មេរោគ ហើយប្រសិនបើយើងច្រឡំយកដៃប៉ះ គឺត្រូវលាងដៃភ្លាមៗ។

របៀបដោះ៖ មុនពេលយកដៃប៉ះម៉ាស ត្រូវលាងសម្អាតដៃជាមុនសិន ហើយយកដៃកាន់ខ្សែម៉ាសដើម្បីដោះវាចេញ គឺកុំប៉ះផ្ទៃម៉ាស។ កុំភ្លេចពេលដោះម៉ាសចេញហើយ គឺគួរត្រូវលាង សម្អាតដៃជាថ្មីម្តងទៀត ដើម្បីបង្ការ៕

សូមទស្សនាវីដេអូដែលមានដូចខាងក្រោមនេះ៖

ប្រភព៖ FreshNews