ល្អខ្លាំងណាស់! អ្នកនាងទ្រីដាណា មុនពេលសម្ពោធហាង មិនធ្វើពិធីជប់លៀង នោះទេ តែបែរជាផ្តល់ជំនួយដល់ជនដែលខ្វះខាត…មានវីដេអូ

28
Looking for Arab Singles? Check out ArabMatchmaking.com

រាជធានីភ្នំពេញ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ យោងតាមគណនីហ្វេសបុករបស់អ្នកនាងទ្រី ដាណា បានបង្ហោះខ្លឹមសារនិងរូបភាពបែបនេះថា៖

៉ ស្អែកនេះ នាងខ្ញុំបើកសម្ពោធហាងពេជ្រហើយ តែគិតថាមិនធ្វើកម្មវិធីជប់លៀង ឬជួបជុំធំដុំទេ ព្រោះចង់ចែករំលែកជាមួយពួកគាត់ជំនួសវិញ😊😊😊 ដឹងថាពេលនេះ ពួកគាត់កំពុងជួបការលំបាក ទើបពួកគាត់ មករកខ្ញុំ ចាំខ្ញុំ។វាមិនច្រើនទេតែសង្ឃឹមថាអាចដោះស្រាយការលំបាករបស់ពួកគាត់បានមួយរយៈ។

មានគេសួរខ្ញុំថា ហេតុអីប្រឹងម៉េះ?😌😌មិនមែនមិនហត់ទេ តែបើមិនដើរទៅមុខ គឺមិនអាចធ្វើសកម្មភាពដូចថ្ងៃនេះទេ។ ចឹងខ្ញុំត្រូវតែប្រឹងហត់បន្តិចតែអាចបំពេញក្ដីសុខខ្លួនឯង ហើយអាចជួយដល់អ្នកដទៃទៀត។ ថាចែកជាង ១០០គ្រួសារទេ តែពួកគាត់ដឹងតគ្នាមកចាំរាប់រយនាក់ទៀត ចឹងត្រូវចែកជូនពួកគាត់អស់គ្នា😊😊 ៉។

គួរបញ្ជាក់ផងដេរថា ប្រសិនបើបងប្អូនយើងពេញចិត្ត នឹងសកម្មភាព សប្បុរសធម៌របស់អ្នកនាង ទ្រីដាណា សូមកុំភ្លេចជួយ ឡាយ និងស៊ែរ ចែកចាយបន្ត ដើម្បីជាការលើកទឹកចិត្តដល់គាត់ និងបង្ហាញពីគំរូបង្ហាញពីទង្វើរបស់គាត់ទៅកាន់អ្នកផ្សេងទៀត ឲ្យគាត់ធ្វើតាម និងយកគំរូនៃការចេះជួយអ្នកក្រីក្រលំបាកដូចគាត់ដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖