នោះកាន់តែក្តៅហើយពេលនេះ! អាចារ្យអេ នាយកវិទ្យុ ABC ឆ្លើយតបធ្ងន់ៗទៅកាន់ ម៉ែរួយ វិញក្រោយនាងប្រកាសព្រមានប្តឹង

62
Looking for Arab Singles? Check out ArabMatchmaking.com

អាចារ្យអេ នាយកវិទ្យុ ABC បានធ្វើការឆ្លើយតប ទៅកាន់អ្នកនាង ស្រី ណារួម ដែលជាអគ្គនាយកក្រុមហ៊ុន ROUY INFINITY CO.,LTD ក្រោយពេល ដែលអ្នកនាងបានចេញលិខិតមួយឆ្លើយតបទៅកាន់ អាចារ្យអេ ដែលបានវាយប្រហារមកលើរូបនាង និងបរិហាកេរ្តិ៍ និងព្រមានចាត់វិធានការតាមផ្លូវ ច្បាប់បើសិនមិនបញ្ឈប់សកម្មភាព វាយប្រហារមកលើរូបនាងបន្តទៅទៀត។

ក្នុងនោះដែរអាចារ្យអេ នាយកវិទ្យុ ABC ក៏បានឆ្លើយតបវិញថាលោកសោកស្តាយចំពោះការយល់ច្រឡំថានាងជាជនជាតិថៃ ហើយលោកក៏បានកោត សរសើរចំពោះ ម៉ាដាមរួយ ដែលបានយកថវិការទៅចូលមូនិធិជួយដល់កុមារចំនួន៤ម៉ឺនដុល្លារ ដែលនេះជាតិចនិចឆ្លាតមួយ តែលោកមានអារម្មណ៍ថា លុយទាំងនោះជាលុយបាបទៅវិញ។

ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖