ស្រឡាញ់សត្វពេក ឃើញគេផុសថា សុនខ មួយនេះ អត់ចំណី កើតក្តីអាណិត សុខ ពិសី ខំទិញអាហារ និងទឹកយកទៅឲ្យ ពេលទៅដល់ស្រាប់តែ…

29
Looking for Arab Singles? Check out ArabMatchmaking.com

សុខ ពិសី គឺជាតារាចម្រៀងដ៏មានប្រជាប្រិយមួយរូបនៅតែដក់ក្នុងអារម្មណ៍ អ្នកគាំទ្រដដែលមកដល់ថ្ងៃនេះ។ ពិសី មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទាំងមានចិត្តមេត្តធម៌ និងស្រឡាញ់សត្វខ្លាំងបំផុតផង ដែរ។

ជាក់ស្តែងកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀង សុខ ពិសី បានជួបប្រទះ ឈ្មួញម្នាក់ ដឹក សុនខ ១ទ្រុង ដើម្បីយកទៅលក់ឲ្យគេធ្វើម្ហូបអាហារ។ កើតក្តីអាណិតខ្លោចចិត្ត តារាចម្រៀង រូបនេះ សម្រេចចិត្តទិញ សុនខទាំង៨ក្បាលនេះ។ ពិសី ភ្ជាប់សារខ្លីមួយថា៖ “នាងខ្ញុំ សុខពិសី ពិតជាខ្លោចចិត្តហួសថ្លែង សូមអោយពួកឯងរួចផុតពីគ្រោះអក្រក់ចាប់ពីថ្ងៃខ្ញុំជួយសង្រោះ ជីវិតពួកឯងណា”។

ចំណែកនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះទៀត ក្រោយឃើញគេផុសថាថា សុនខមួយក្បាលនេះ អត់ចំណី តារាចម្រៀងរូបនេះក៏ខំទិញអាហារ និងទឹកយកទៅឲ្យ ស្រាប់តែពេលទៅដល់អត់ឃើញ។ សុខ ពិសី បានភ្ជាប់សារខ្លីមួយថា ៖ “ឃើញគេបង្ហោះថាអត់ចំណី ខំទិញបាយនិងទឹកទៅ ពេលទៅដល់អត់ឃើញ”៕