ឲ្យរាងថ្ងៃក្រោយ! តារា Tik Tok សុខា ដល់ថ្នាក់ដាច់បាយ បានរត់ទៅរក អ៊ឹម ជីវ៉ា លុតជង្គង់សំទោស និងសុំ….

85
Looking for Arab Singles? Check out ArabMatchmaking.com

ភ្នំពេញ៖ ថ្មីៗនេះជម្លោះរវាង សុខានិង លោក អុឹម ជីវ់ា បានបន្តកើតឡើងយ៉ាងក្តៅគគុក ដោយមានឌឺដងផ្លែផ្កាតាមរយៈការឡាយ វីដេអូនឹងបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ដោយឡែក សុខា ក៏បានលើកដៃសុំទោសទៅកាន់ លោកអុឹម ជីវ៉ា នៅក្នុងការឡាយវីដេអូ ក្រោយពីដឹងកំហុសដែលខ្លួនបានធ្វើ ជុំវិញរឿងរ៉ាវក្រោយពីបានពោលពាក្យមិនសមរម្យទៅកាន់លោកជាច្រើន ។ ជាក់ ស្តែងយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះសុខាបានទៅលុតជង្គង់លោកអ៊ឹម ជីវ៉ា ដល់ហាងយេយេ នេះបើតាមគណនីហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា បានបង្ហោះថា៖«យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំ ទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ .! ដោយសានាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ! ។

ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេប្រមាថមើលងាយខ្ញុំគឺសុខាគ្មានអ្នកហៅLive ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ! ។ ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងអោយចុះ ហើយយប់នេះខ្ញុំបានអោយលុយទៅនាងចំនួន ១០មុឺនរៀលអោយនាងបានទិញអីហូប!។ នាងបានប្រាប់ថា សូមអោយ បងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីអោយបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង ! ។ គ្រប់យ៉ាងខ្ញុំបានអភ័យអោយសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺ ធ្វើជាមនុស្សពេលខុសចេះ កែ ហើយត្រូវទទួលស្គាល់ការពិត៕»