តោះមកមើល!! សម្រស់កូនស្រីចនច័ន្ទ លក្ខិណាស្អាតកប់ មុខក៏ល្អ កម្ពស់ក៏បាន ទម្រាំធំឡើង មិនដឹងជា…

ភ្នំពេញ៖ ជាការពិតណាស់ បើទោះបីជា កូនស្រីមានរូបសម្បត្តិស្រស់ស្អាត និង មានឈាមជ័រជាអ្នកសិល្បៈស្រាប់ក៏ពិតមែន ប៉ុន្តែអ្វីដែលសរសើរ នោះ គឺ អ្នកនាង ចនច័ន្ទ លក្ខិណា បែរជាធ្លាប់បានបង្ហើបប្រាប់ថា មិនចង់ឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈច្រើនដូចខ្លួននោះទេ ពោលគឺអ្នកនាងចង់ ឲ្យកូនស្រីសំណព្វចិត្តរបស់ខ្លួន ខិតខំរៀនឲ្យបានខ្ពង់ខ្ពស់ច្រើនជាង។

ជាមួយគ្នានេះ បើងាកមកមើលសម្រស់កូនស្រីរបស់អ្នកនាង ចនច័ន្ទ លក្ខិណា ច្បាស់ណាស់ថា ប្រិយមិត្តប្រាកដជា លាន់មាត់សរសើរមិនខាន ព្រោះ ថា កូនស្រីបណ្ដូលចិត្តតែមួយរបស់តារាជើងចាស់រូបនេះ នាងកាន់តែធំពេញរូបពេញរាងគួរឲ្យស្រលាញ់ ពិសេសបើសង្កេតឲ្យមែនទែននោះ គឺនាងតូច កាន់តែស្រស់ស្អាតឡើងៗ កាត់រកម្ដាយគ្មានខុសបន្តិចសោះ។

យ៉ាងណាមិញ ក្រោយឃើញរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមជាច្រើន របស់តារារូបនេះ មានបណ្ដាអ្នកគាំទ្រជាច្រើន នៅតែសរសើរ អំពីរូបសម្រស់ម្ដាយកូន ២នាក់នេះជាហូរហែរផងដែរ ពិសេសគឺការខិតខំប្រឹងប្រែចិញ្ចឹមបីបាច់កូនស្រីបានយ៉ាងស្រស់ស្អាតបែបនេះ។

គួរបញ្ចាក់ផងដែរថា កូនស្រីរបស់តារាសម្ដែងជើងចាស់រូបនេះ ជាកូនស្រីតែមួយគត់ដែលជាតំណក់ឈាមរួមគ្នា ជាមួយអតីតតារាសម្ដែង លោក យុត្ថារ៉ា ឆានី បើទោះបីជាអ្នកទាំងពីរបានបែកបាក់ និងមានគ្រួសារថ្មីរៀងខ្លួនជាច្រើនឆ្នាំកន្លងទៅក៏ពិតមែន ប៉ុន្តែអ្នកដែលជាម្ដាយឪពុក នៅតែ ស្រលាញ់ថ្នាក់ថ្នម ផ្ដល់ការយកចិត្តទុកដាក់ ពិសេសនោះ គឺពេលដែលបានឃើញកូនស្រីធំពេញក្រមុំស្ដូកស្អាតបែបនេះ ច្បាស់ណាស់ថា ពិតជាញញឹមបិតមាត់មិនជិតនោះទេ៕ ទស្សនារូបភាពខាងក្រោម៖