នេះជាមូលហេតុអតីតប្រធានាធិបតីរូបនេះ ជាប់ឈ្មោះក្របំផុតលើលោក ដឹងហើយរំជួលចិត្ត

ជាប្រធានាធិបតីទៅហើយ ប្រាកដជាសល់លុយវាល់លានចាយមិនអស់ រស់នៅក្នុងវិឡាយ៉ាងធំស្កឹមស្កៃ ប៉ុន្តែលោកអ្នកប្រហែលជាមិនជឿទេថាអតីតប្រធានាធិបតីរបស់ប្រទេសអ៊ុយរុយហ្គាយ José Mujica ចប់ អាណត្តិក្នុងជីវិតសាមញ្ញបំផុត គ្មានទ្រព្យ គ្មានលុយ ហើយជាប់ឈ្មោះជាប្រធានាធិបតីក្របំផុតលើលោក។ ចំពោះមូលហេតុដែលលោកក្របែបនេះ មកពីលោកគិតថា ទ្រព្យសម្បត្តិមិនបានធ្វើឲ្យលោកសប្បាយ ចិត្តឡើយ ហើយលោកបានបរិច្ចាគប្រាក់ខែ៩០% ដើម្បីជួយប្រជាជនរហូតចប់អាណត្តិ។

លោក José Mujica បានកើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៣៥ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងជីវិតដ៏សាមញ្ញបំផុត។ បុរសវ័យ ៨៣ឆ្នាំរូបនេះ កំពុងរស់នៅយ៉ាងមានក្ដីសុខ ក្នុងខ្ទមតូចមួយនាតំបន់ជនបទ ដោយគ្មានចិត្តច្រណែន គ្មានចិត្តនិន្ទាចង់បាន ហើយគ្មាននរណាខឹងរូបលោកឡើយ គឺមានតែប្រជាជនគោរពស្រលាញ់គ្រប់គ្នា ជារបងដ៏រឹងមាំសម្រាប់ជីវិតចុងក្រោយរបស់លោក ក្រោយចប់អាណត្តិជាប្រធានាធិ បតី។

លោក José Mujicaបានជាប់ឆ្នោតជាប្រធានាធិបតីរបស់ប្រទេសអ៊ុយរុយហ្គាយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១០ និងកាន់តំណែងរហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥។ ក្នុងពេលកាន់តំណែងកំពូលដឹកនាំប្រ ទេសនោះ លោក José Mujica បានបន្សល់ទុកសមិទ្ធផលជាច្រើនរាប់មិនអស់ ព្រមទាំងការគោរពស្រលាញ់ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ លោកមិនដែលគិតពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ ហើយប្រើជីវិតរស់ នៅដ៏សាមញ្ញបំផុត។

តំណែងជាប្រធានាធិបតី អាចឲ្យលោក José Mujica ទទួលបានប្រាក់ខែប្រមាណ ១២០០០ដុល្លារ ប៉ុន្តែមេដឹកនាំចិត្តសប្បុរសរូបនេះ បានសម្រេចចិត្តបរិច្ចាគប្រាក់ខែ ៩០ភាគរយជាជំនួយមនុស្សធម៌ ដល់ជន ក្រីក្រ ហើយលោកទទួលយកតែ ១២០០ដុល្លារក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ជាទូទៅ ប្រធានាធិបតីក្នុងតំណែងអាចរស់នៅក្នុងភូមិគ្រឹះយ៉ាងស្កឹមស្កៃ ប៉ុន្តែលោក José Mujica បែរជាទៅ រស់នៅក្នុងផ្ទះតូចរបស់លោក ជាមួយប្រពន្ធទៅវិញ។

លោក José Mujica គ្មានយន្តហោះផ្ទាល់ខ្លួន គ្មានរថយន្តទំនើបពិសេស ឬទ្រព្យសម្បត្តិអស្ចារ្យអ្វីឡើយ គឺមានតែរថយន្តម៉ាក 1987 Volkswagen Beetle ដែលលោកតែងជិះធ្វើការ ក្នុងតំណែងជាប្រធានា ធិបតីទៀតផង។ លោកបានប្រាប់ឲ្យមន្ត្រីទាំងអស់ កុំទិញរថយន្តថ្មីៗជិះ សុខចិត្តយកលុយនោះ មកជួយជនក្រីក្រវិញ ទើបជារឿងល្អ។ ពេលខ្លះ ប្រធានាធិបតីរូបនេះ ថែមទាំងជិះម៉ូតូទៀតផង។

មុនក្លាយជាប្រធានាធិបតី លោក José Mujica ធ្លាប់ជាសកម្មជនតស៊ូយ៉ាងស្វិតស្វាញ រហូតត្រូវគេបាញ់ ៦ដង និងជាប់ពន្ធនាគារ ១៤ឆ្នាំ។ លោកត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្នុងឆ្នាំ១៩៨៥ នៅពេលដែលប្រទេសអ៊ុយរុយហ្គាយ ងាកមករករបបប្រជាធិបតេយ្យឡើងវិញ។ ក្រោយមក លោកបានព្យាយាមធ្វើនយោបាយ និងរកសំឡេងឆ្នោត រហូតក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០១០។

សមិទ្ធផល ព្រមទាំងការដាក់ខ្លួនរបស់លោក José Mujica ក្នុងការគិតប្រជាជនជាធំ ធ្វើឲ្យគ្រប់គ្នាស្រលាញ់និងចងចាំជានិច្ច។ ប៉ុន្តែប្រទេសអ៊ុយរុយហ្គាយ បានកំណត់ប្រធានាធិបតីអាចកាន់តំណែងត្រឹមមួយ អាណត្តិប៉ុណ្ណោះ ស្មើនឹង ៥ឆ្នាំ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ លោក José Mujica បានលើកដៃលាប្រជាជនអ៊ុយរុយហ្គាយ ទៅរស់នៅធ្វើស្រែចម្ការជាមួយប្រពន្ធ ក្រោមការអាឡោះអាល័យបំផុត។

ក្រោយពេលចប់អាណត្តិ លោកបាននិយាយថា គ្រប់គ្នាតែងហៅលោក ថាប្រធានាធិបតីក្របំផុត ប៉ុន្តែលោកមិនដែលមានអារម្មណ៍ថាក្រទេ ព្រោះអ្នកក្រ គឺជាមនុស្សដែលប្រឹងធ្វើការ ដើម្បីជីវិតស៊ីវិល័យ ហើយចង់ បានគ្មានទីបញ្ចប់។ ចំណែកលោកវិញ តែងពេញចិត្តអ្វីដែលខ្លួនមាន ហើយព្យាយាមរស់នៅដោយសាមញ្ញបំផុត នោះហើយជាសុភមង្គលពិតនៃជីវិត៕