រន្ធត់ចិត្តណាស់!! មួយប៉ប្រិចភ្នែក នារីស្រស់ស្អាតវ័យក្មេងម្នាក់ បាត់បង់ជីវិត ព្រោះហេតុផលទាំងនេះ…

ផ្ញើជូនអ្នកដែលចូលចិត្តញាំហិល! នារីស្រស់ស្អាត់ម្នាក់ ចូលចិត្តញាំហិល បាយមិនទៀង ធ្វើឲ្យរលាកក្រពះពោះវៀនរាំរ៉ៃ រហូតបាត់បង់ជីវិត!

យោងតាមគណនីហ្វេសប៊ុក «Alip Zuxi» បានបង្ហោះរៀបរាប់យ៉ាងក្ដុកក្ដុលថាៈ អ្នកណាឧហ្សារហ៍ឈឺក្រពះរលាកពោះវៀនរំារ៉ៃគួររួសរាន់ទៅពេទ្យព្យាបាលលាបថ្នាំស្រួលបួលផង បងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងអោយមែនទែន កុំប្រហេសកុំបណ្តោយខ្លួនកុំលលេងជាមួយជំងឺអោយសោះ ទោះជំងឺខ្លះវាស្រាលក៏ដោយបើយើងមិនយកចិត្តទុកដាក់ចាំអោយវាជាបាត់ដោយខ្លួនឯង វាមិនងាយទេ ពេលខ្លះពេលយើងគ្រាន់តែធូរបន្តិច យើងគិតថាយើងជាហើយ តែតាមពិតវានៅតែឈឺចឹង។

ម្ចាស់គណនីខាងលើបន្តថា៖ ដូចពិសីពួកម៉ាក់ខ្ញុំម្នាក់នេះកាលនៅរស់ឈឺក្រពះរលាកពោះវៀនគាត់ឈឺរហូតរាំរៃៗនៅនឹងពេលរៀងធូរគាត់ចាប់ផ្តើមញុំាហិលញុំាំស្រាបៀរ ញុំានេះញុំាំនោះ មិនតមទេហើយជំងឺ រើរលាប់ឡើងវិញមិនតិចដងនោះទេ ពិនិត្យ លេបថ្នាំព្យាបាលចុះឡើងៗ ឈឺជាៗ ចុងក្រោយទៅជាធ្ងន់ធ្ងរ ជួយលែងបានតែម្តង។

បន្ថែមពីនេះម្ចាស់គណនីបន្តថា៖ ខ្ញុំបាត់គាត់ខានឃើញមុខប្រហែលកន្លះឆ្នាំស្មានតែទៅនៅចិនបាត់ហើយ ហ៊ឹម តាមពិតគ្នាទៅដេកឈឺតិតៗ នៅពេទ្យអត់សូវមានអ្នកដឹងទេ ខ្ញុំសោកស្តាយខ្លាំងណាស់ហេតុអីទៅ លឿនដល់ចឹង។

ពួកម៉ាក់អើយពួកម៉ាក់ សូមអោយពួកម៉ាក់ទៅអោយបានសុខ ពួកម៉ាក់ជាមនុស្សល្អពួកម៉ាក់នឹងមានជីវិតដ៏ល្អនៅជាតិថ្មី ពេលខ្ញុំមើលរូបម្តងៗខ្ញុំរន្ធត់ចិត្តមិនបាត់ទេ ទទួលយកមិនបានទេ ប្រហែលមួយរយៈមុនបាន ឆាតមួយគ្នាដែរ ថាពេលមកដល់ខ្មែរអោយឆាតប្រាប់ខ្ញុំទៅជួប ដល់ពេលម្សិលមិញគេរ៉ៃលុយគ្នាគេប្រាប់ថារ៉ៃអោយអាពិសី អាពិសីមកដល់ខ្មែរហើយ ខ្ញុំក៏ជូន៥០$ស្មានថារ៉ៃយកលុយទៅព្យាបាលតាមពិតរ៉ៃយកទុក…ដល់ល្ងាចបងស្រីខ្ញុំឆាតមកថា ពិសីទៅហើយ មនុស្សពេលនៅរស់ស្រស់ស្អាតណាស់តែពេលធ្លាក់ខ្លួនឈឺមើលឡើងមិនស្គាល់៕

ប្រភព៖ FB «Alip Zuxi»